Connect with us

រឿង Frozen II បានចេញហើយ តោះទៅស្គាល់តារាចម្រៀងក្នុងរឿងម្តង

ការពិតម្ចាស់សំនៀងក្នុងរឿង Frozen II នៅក្មេង និង មានទេពកោសល្យបែបនេះសោះ

កម្សាន្ត៖ រឿង Frozen មិនមែនល្បីត្រឹមក្មេងៗដែលចូលចិត្តមើលតុក្កតាប៉ុណ្ណោះទេ សូម្បីតែយុវវ័យក៏ចាប់អារម្មណ៍ខ្លាំងដែរតាំងពីវគ្គ១មកម្ល៉េះ សម្រាប់វគ្គ២ក៏ចាប់ផ្តើមចាក់បញ្ចាំងនៅរោងកុនហើយដែរ។ តាំងពីវគ្គ១មកម្ល៉េះទាំងសាច់រឿង ទាំងការរចនារូបរាងតួអង្គក្នុងរឿង ជាពិសេសគឺបទចម្រៀងតែម្តងដែលមានភាពល្បីរហូតក្មេងតូចៗចេះច្រៀងតាមស្ទើរគ្រប់គ្នា។

ចំណែកឯវគ្គ២ដែរសាច់រឿងត្រូវបានអ្នកនិពន្ធបញ្ជាក់ថាមានភាពល្អប្រសើរជាងវគ្គ១ រីឯចម្រៀងនៅក្នុងរឿងក៏ដូចគ្នាដែលមានការសហការជាមួយនឹងតារាចម្រៀងវ័យក្មេងជនជាតិន័រវ៉េសវ័យ២៣ឆ្នាំ Aurora Aksnes ដ៏មានទេពកោសល្យមួយរូបដែលបានចូលប្រឡូកផ្នែកតន្ត្រីតាំងពីឆ្នាំ២០១២មកម្ល៉េះ។ Aurora Aksnes មើលទៅហាក់នៅក្មេងប៉ុន្តែនាងមានសមត្ថភាពដ៏អស្ចារ្យក្នុងការច្រៀង និង និពន្ធបទចម្រៀងបានជាច្រើនទៀតផង មិនត្រឹមតែប៉ុណ្ណោះកម្មវិធីប្រគំតន្ត្រីធំៗជាច្រើនក៏មានវត្តមានរបស់នាងជាតារាកិត្តិយសជាញឹកញាប់ផងដែរ៕

 

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម