Granit Xhaka អាចនឹងបង្ហាញខ្លួនក្នុងការប្រកួតទល់នឹង Southampton
អង់គ្លេស៖ លោក Unai Emery និយាយថា Granit Xhaka អាចនឹងបង្ហាញខ្លួនឱ្យ Arsenal ពេលប៉ះក្រុម Southampton នៅថ្ងៃសៅរ៍នេះ ទោះបីជាថ្មីៗនេះមានរឿងមិនល្អក៍ដោយ។
Xhaka វ័យ ២៧ ឆ្នាំត្រូវបានដកហូតតំណែងជាប្រធានក្រុម បន្ទាប់ពីប្រឈមមុខដាក់គ្នាជាមួយអ្នកគាំទ្ររបស់ក្រុមកាំភ្លើងធំនៅក្នុងការប្រកួតមួយជាមួយ Crystal Palace កាលពីខែមុន។ លោក Emery មានប្រសាសន៍ថា៖ «យើងនឹងធ្វើការសម្រេចចិត្តនៅថ្ងៃសុក្រ។ គាត់ត្រលប់មកវិញល្អជាងទុកចោល។ ផ្នត់គំនិតរបស់គាត់គឺល្អប្រសើរជាងមុនដើម្បីជួយយើង និងកាន់តែជិតស្និទ្ធនឹងការលេងនៅពេលយើងត្រូវការគាត់»។
ខ្សែបម្រើរូបនេះមិនបានបង្ហាញមុខក្នុងការលេង ៤ប្រកួតចុងក្រោយរបស់ Arsenal ទេ ប៉ុន្តែគ្រូបង្វឹក Emery មានអារម្មណ៍ថា ពេលនេះគាត់បានត្រៀមខ្លួនជាស្រេចដើម្បីវិលត្រឡប់មកវិញ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍