Connect with us

អតីតប្រធានក្លិប Real Madrid ណែនាំ Bale ឱ្យទៅចូលរួមជាមួយក្លិបចាស់វិញ

បរទេស៖ លោក Ramon Calderon អតីតប្រធានក្លិប Real Madrid ជឿជាក់ថា ការវិលត្រឡប់ទៅកាន់ក្រុម Tottenham Hotspur នឹងជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់បញ្ហារបស់ Gareth Bale នៅក្នុងប្រទេសអេស្ប៉ាញ។

លោក Calderon ថា Bale ត្រូវបានគេរិះគន់នៅ Bernabeu បន្ទាប់ពីគាត់បានអបអរសាទរវគ្គជម្រុះយូរ៉ូ ២០២០ ជាមួយក្រុមជម្រើសជាតិវែលនៅពីក្រោយទង់ជាតិមួយដែលសរសេរថា “Wales. Golf. Madrid. In that order” ។

Calderon បានប្រាប់ BBC Radio Wales ថា៖ « វាជាការពិតដែល Mourinho ចូលចិត្តកីឡាករដែលល្អៗ។ គាត់បាននិយាយថា នៅឆ្នាំ ២០១៧ នៅពេលគាត់ព្យាយាមចុះហត្ថលេខា Bale ឱ្យ Manchester United តែ Real Madrid បានសម្រេចចិត្តបន្តកុងត្រាទៅវិញ។ ខ្ញុំចាំបានថា Mourinho ធ្លាប់និយាយថា “បើ Bale ចេញពី Real ខ្ញុំនឹងរង់ចាំ” ដូច្នេះប្រហែលជា វាជាដំណោះស្រាយដ៍ល្អ»៕

    Loading...

    ពេញនិយម