Connect with us

ជយោ! វីរការិនីកម្ពុជា កែ ឡេង ឈ្នះមេដាយមាសពិភពលោកហើយ

ភ្នំពេញ៖ វីរការិនីរបស់កម្ពុជា កែ ឡេង បានយកឈ្នះលើកីឡាការិនីប្រទេសឡាវ BIVILAK THEPPHAKAN ដោយពិន្ទុ ៣៦ ទល់នឹង ២២ នៅវគ្គផ្តាច់ព្រ័ត្រ ដណ្ដើមបានមេដាយមាស ការប្រកួតជើងឯកប៉េតង់ពិភពលោក វិញ្ញាសាវាយយកពិន្ទុផ្នែកស្ត្រី នៅពេលអម្បាញ់មិញនេះ។

សូមជម្រាបថា វីរការិនី កែ ឡេង បានយកឈ្នះកីឡាការិនីមីយ៉ាន់ម៉ា KHIN CHERRY THET នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ និងឈ្នះកីឡាការិនីកាណាដា BERGERON MARYSE នៅវគ្គ៨នាក់ចុងក្រោយ។​ សូមជម្រាបថា ក្នុងប្រវត្តិសាស្ត្រពិភពលោក មានតែវីរការិនីកម្ពុជា កែ ឡេង ប៉ុណ្ណោះ ដែលឈ្នះមេដាយមាសប៉េតង់ពិភពលោក ៤ដង បន្ទាប់ពីកីឡាការិនីបារាំង ដែលឈ្នះមេដាយមាសពិភពលោក ៣ដង៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម