Connect with us

ព្យាករណ៍ EPL៖ Manchester City ទល់នឹង Chelsea

តោះនាំគ្នាទស្សន៍ទាយលទ្ធផល

អង់គ្លេស៖ ការប្រកួតក្របខ័ណ្ឌ English Premier League (EPL) បានឈានដល់សប្ដាហ៍ទី១៣។ ក្រុម Manchester City នឹងស្វាគមន៍ក្រុម Chelsea នៅវេលាម៉ោង០០:៣០នាទី ឈានចូលថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ (ម៉ោងនៅកម្ពុជា)។

ការប្រកួតសប្ដាហ៍ទី១១ របស់ក្រុមទាំងពីរ៖

-Liverpool ៣-១ Manchester City
-Chelsea ២-០ Crystal Palace

ចំណាត់ថ្នាក់ក្នុងតារាង EPL នៅសប្ដាហ៍ទី១០៖

-Manchester City ឈរលេខ៤ (២៥ពិន្ទុ)
-Chelsea ឈរលេខ៣ (២៦ពិន្ទុ)

កីឡាករដែលអាចជាប់ជម្រើស១១នាក់ដំបូង៖

-Manchester City (អ្នកចាំទី៖ Ederson; ខ្សែការពារ៖ Walker, Stones, Fernandino, Mendy; ខ្សែបម្រើ Rodri, David Silva, De Bruyne; ខ្សែប្រយុទ្ធ៖ Mahrez, Aguero, Sterling) ។

-Chelsea (អ្នកចាំទី៖ Kepa; ខ្សែការពារ៖ James, Zouma, Tomori, Emerson; ខ្សែបម្រើការពារ៖ Kovacic, Kante; ខ្សែបម្រើប្រយុទ្ធ៖ Willian, Mout, Pulisic; ខ្សែប្រយុទ្ធ៖ Abraham)។

កីឡាករអវត្តមាន៖

-Man City៖ Sane (របួស), Laporte (របួស), Zinchenko (របួស), Bernardo Silva (ព្យួរ)
-Chelsea៖ Van Ginkel (របួស), Loftus-Cheek (របួស), Rudiger (របួស)

ប្រវត្តិជួបគ្នា ៥លើកចុងក្រោយ៖

-Chelsea ០-០ Manchester City [ឈ្នះប៉េណាល់ទី] (២៤ កុម្ភៈ ២០១៩ កម្មវិធី Leauge Cup)
-Man City ៦-០ Chelsea (១០ កុម្ភៈ ២០១៩ កម្មវិធី EPL)
-Chelsea ២-០ Man City (០៩ ធ្នូ ២០១៨ កម្មវិធី EPL)
-Chelsea ០-២ Man City (០៥ សីហា ២០១៨ កម្មវិធី Community Shield)
-Man City ១-០ Chelsea (០៤ មីនា ២០១៨ កម្មវិធី EPL)។

ដូច្នេះ ៥ប្រកួតចុងក្រោយ ឃើញថា Man City ឈ្នះ៤ និងស្មើ១ ខណៈ Chelsea ឈ្នះតែ១លើកប៉ុណ្ណោះ។

“ការទស្សន៍ទាយរបស់ MyTV Plus សម្រាប់ជំនួបនេះ៖ Manchester City ២-១ Chelsea”

នៅថ្ងៃចុងសប្ដាហ៍នេះ ស្ថានីយទូរទស្សន៍របស់ CBS នឹងផ្សាយបន្តផ្ទាល់ការប្រកួតនេះ នៅលើកញ្ចក់ទូរទស្សន៍ CTN និង MyTV ។ លើសពីនេះ CBS ក៏មានផ្សាយរវាង Crystal Palace ទល់នឹង Liverpool ព្រមទាំង Sheffield United ទល់នឹង Manchester United ។ សម្រាប់ក្របខ័ណ្ឌ La Liga ក៏នឹងមានការផ្សាយបន្តផ្ទាល់ចំនួន ២គូផងដែរ។

កាលវិភាគការផ្សាយបន្តផ្ទាល់ មានដូចខាងក្រោម៖

    Loading...

    ពេញនិយម