Connect with us

Hazard បង្ហើបថា គាត់បានច្រានចោលសំណើរជាច្រើនពី PSG ហើយក៍មិនចង់ទៅលេងឱ្យក្លិបហ្នឹងដែរ

អេស៉្បាញ៖ តារាឆ្នើមរបស់ក្លិប Real Madrid កីឡាករ Eden Hazard បាននិយាយថា គាត់បានច្រានចោលសំណើរជាច្រើនពី Paris Saint-Germain ហើយនឹងមិនចុះកុងត្រាជាមួយម្ចាស់ជើងឯក Ligue 1 ឡើយ។

PSG ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់ Hazard មុនពេលបញ្ចប់ការផ្ទេទៅទីក្រុងម៉ាឌ្រីដនៅឆ្នាំនេះក្នុងតម្លៃខ្លួន ១០០លានផោន។ កីឡាករអន្តរជាតិប៊ែលហ្សិកអះអាងថា គាត់តែងតែបញ្ជាក់ច្បាស់ថា រូបគាត់នឹងវិលត្រឡប់ទៅកាន់ប្រទេសបារាំងវិញ គឺដើម្បីលេងឱ្យអតីតក្លិប Lille ដែលជាក្រុមដែលគាត់បានចាកចេញកាលពីឆ្នាំ ២០១២ ដើម្បីចូលរួមជាមួយក្រុមតោខៀវ Chelsea តែប៉ិណ្ណោះ មិនមែន PSG ទេ។

គាត់បានប្រាប់ L’Equipe នៅពេលត្រូវបានគេសួរថា តើគាត់នឹងចូលរួមជាមួយ PSG ដែរឬទេ? ថា៖ « ពួកគេតែងតែចង់ចុះហត្ថលេខាជាមួយខ្ញុំ តែខ្ញុំមិនចង់ត្រឡប់ទៅ Ligue 1 ហើយក្រៅពីក្លិប Lille ទេ។ ខ្ញុំតែងតែប្រាប់ពួកគេថា គ្មានផ្លូវឡើយ ហើយនៅក្នុងក្បាលរបស់ខ្ញុំវាច្បាស់ណាស់។ ពួកគេជាក្លិបដែលអាចជួយអ្នកឈ្នះពានរង្វាន់ Champions League ប៉ុន្តែពួកគេមិនមាននៅក្នុងផែនការរបស់ខ្ញុំទេ។ ប្រសិនបើខ្ញុំត្រលប់ទៅ Ligue 1វិញ គឺទៅចូលរួមជាមួយ Lille តែប៉ុណ្ណោះ»៕

    Loading...

    ពេញនិយម