Connect with us

Terry ប្រាប់ពីមូលហេតុដែល Salah និង De Bruyne ចេញពី Chelsea ជំនាន់ លោក Jose

អង់គ្លេស៖ Terry បានធ្វើការអះអាងយ៉ាងធ្ងន់ពីមូលហេតុដែល Salah និង De Bruyne ចាកចេញពីក្រុមតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Jose ខណៈពួកទេក្លាយជាកីឡាករបាល់ទាត់ឆ្នើមពីររូបនៅ Premier League។

ពួកគេទាំង ២ បានបង្ហាញទង្រង់លេងយ៉ាងល្អម្តងហើយម្តងទៀតក្នុងប៉ុន្មានឆ្នាំក្រោយនេះនៅឱ្យក្លិបរៀងៗខ្លួន។ អ្វីដែលធ្វើឱ្យអ្នកគាំទ្របាល់ទាត់មានការងឿយឆ្ងល់ និងរិះគន់ក្លិបដែលលក់កីឡាករឆ្នើមចេញពី Chelsea ក្រោមការដឹកនាំរបស់លោក Jose Mourinho ។ ប៉ុន្តែអតីតប្រធានក្រុមតោខៀវ លោក John Terry បានផ្តល់ការពន្យល់គួរឱ្យភ្ញាក់ផ្អើលមួយថាហេតុអ្វីបានជារឿងនោះកើតឡើង។

លោក Terry បានប្រាប់ស្ថានីយ៍វិទ្យុឌូបៃថា៖ « កាលជំនាន់ខ្ញុំ យើងឃើញកីឡាករដូចជា Salah និង De Bruyne ប៉ុន្តែមិនបានប្រើ ព្រោះពួកគេមិនទាន់ដល់កម្រិតរបស់លោក Mourinho ពេលនោះទេ ។ ពួកគេមានទេពកោសល្យណាស់ ប៉ុន្តែនៅវ័យក្មេង និងខ្វះបទពិសោធន៍ ហើយលោក Mourinho ក៏មិនមានពេលវេលា និងកន្លែងដើម្បីដាក់ពួកគេនៅក្នុងក្រុមដែរ។

លោកបានបន្ថែមថា៖ គ្រូបង្វឹកមិនអាចដក Damien Duff ឬ Arjen Robben ចេញពីក្រុមឡើយ ព្រោះយើងបានឈ្នះរាល់សប្តាហ៍។ ពេលនេះ ប្រសិនបើពួកគេលេងមិនបានល្អតិចជាងមិត្តរួមក្រុម ១០% ឬ ២០% នោះគេក៍នឹងមិនឈ្មោះក្នុងក្រុមដែរ។ ពួកគេបានផ្ទេរទៅកាន់ក្លិបផ្សេង ហើយបានបង្ហាញថា ពួកគេល្អគ្រប់គ្រាន់ ប៉ុន្តែនៅពេលនោះពួកគេមិនល្អសម្រាប់ Chelsea ទេ»៕

    Loading...

    ពេញនិយម