Connect with us

តើកីឡាកររូបណា រកគ្រាប់បាល់បានច្រើនជាងគេ ក្នុង Premier League គិតត្រឹមសប្តាហ៍នេះ?

តោះ ទៅស្គាល់តារាជើងស៊ុតបានច្រើនគ្រាប់ នៅក្នុងលីគកំពូលអង់គ្លេសជាមួយគ្នា

អង់គ្លេស៖ ក្របខណ្ឌបាល់ទាត់លេខ ១ ដែលមានអ្នកទស្សនាច្រើនជាងគេក្នុងពិភពលោក Premier League បានត្រឡប់មកវិញហើយ នៅសប្តាហ៍នេះ បន្ទាប់ពីសម្រាកឱ្យកីឡាករទៅប្រកួតតំណាងប្រទេសជាតិរៀងខ្លួន ក្នុងពានរង្វាន់ផ្សេងៗជុំវិញពិភពលោក។

សប្តាហ៍នេះ លីគកំពូលអង់គ្លេស នឹងឈានចូលសប្តាហ៍ទី១៣ហើយ ចំណែកការដណ្តើមស្បែកជើងមាស ក៏រឹតតែស្វិតស្វាញ ដែលមានកីឡាករខ្សែប្រយុទ្ធជាច្រើនរូប មកពីក្លិបផ្សេងៗគ្នា ដែលពេលនេះ CBS Sport សូមលើកយកកីឡាករស្ថិតនៅកំពូលទាំង ៦ បណ្តោះអាសន្ន មានដូចជា៖

១. Jamie Vardy កីឡាករក្លឹប Leicester City រកបាន ១១គ្រាប់
២. Tammy Abraham កីឡាករក្លឹប Chelsea រកបាន ១០គ្រាប់
៣. Sergio Agüero កីឡាករក្លឹប Manchester City រកបាន ៩គ្រាប់
៤. Pierre-Emerick Aubameyang កីឡាករក្លឹប Arsenal រកបាន ៨គ្រាប់
៥. Sadio Mané កីឡាករក្លឹប Liverpool រកបាន ៧គ្រាប់
៦. Raheem Sterling កីឡាករក្លឹប Manchester City រកបាន ៧គ្រាប់។

តើសប្តាហ៍នេះពួកគាត់ នឹងអាចបន្តរកគ្រាប់បាល់ជូនក្រុមបន្តទៀតដែរឬទេ? ក្រុមហ៊ុន CBS ដែលមានទូរទស្សន៍ CTN, MyTV និង CNC ក៏នឹងធ្វើការផ្សាយបន្តផ្ទាល់ជូនប្រិយមិត្តទស្សនាផងដែរ ដែលមានការប្រកួតដូចជា៖

អត្ថបទ៖ លីន រតនា

    Loading...

    ពេញនិយម