Connect with us

ក្រុមហ៊ុនមួយចំនួននៅអ៊ីស្រាអែលដាក់រូប Greta Thuberg មុខវត្ថុផ្លាស្ទីកដើម្បីក្រើនរំលឹកដល់បុគ្គលិកមុនប្រើប្រាស់

របៀបកាត់បន្ថយការប្រើប្រាស់ផ្លាស្ទីកនៅក្រុមហ៊ុនមួយចំនួនក្នុងប្រទេសអ៊ីស្រាអែល

អ៊ីស្រាអែល៖ កាលពីមួយរយៈមុនក្មេងស្រីដែលទើបតែមានវ័យ១៦ឆ្នាំ Greta Thunberg មានដើមកំណើតពីប្រទេសស៊ុយអែតត្រូវបានគេស្គាល់ច្បាស់តាមរយៈការថ្លែងសន្ទរកថាក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិមួយទាក់ទងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។ ទោះបីជាមានវ័យក្មេងពិតតែ Thuberg មានឥទ្ធិពលអាចធ្វើការតវ៉ាដើម្បីបំផុសចលនាឱ្យអ្នកនយោបាយ និង មនុស្សជាច្រើនឱ្យយកចិត្តទុកដាក់អំពីបម្រែបម្រួលអាកាសធាតុកាន់តែរីកធំឡើង ហេតុដូចនេះហើយទើបក្រុមហ៊ុនមួយចំនួននៅប្រទេសអ៊ីស្រាអែលមានគំនិតដាក់តាំងរូបតូចៗរបស់ Thuberg ពីមុខរបស់ដែលធ្វើពីផ្លាស្ទីកដូចជា កែវទឹក សម ស្លាបព្រា និង កាំបិតជាដើមដើម្បីក្រើនរំលឹកដល់បុគ្គលិកអំពីការប្រើប្រាស់របស់ផ្លាស្ទីកដែលនាំឱ្យប៉ះពាល់ដល់បរិស្ថានទូទាំងពិភពលោក៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • feature
Loading...

ពេញនិយម