Connect with us

លោក Eno ប្រាប់ថា “ដឹងថាអត់បងមិនបាន ហេតុអ្វីនៅតែក្បត់” មួយបទនេះ ចាក់ដោតអារម្មណ៍មិត្តយុវវ័យ

មានបងធ្វើអ្វី បើគង់តែក្បត់(មានវីដេអូ)

ភ្នំពេញ៖ កំពូលតារាចម្រៀងដ៏ល្បី ចិត្តធម៍ ប្រចាំផលិតកម្មសាន់ដេ ហើយលោកក៏ជានាយកប្រត្តិបតិ្ត គ្រប់គ្រង Team Original Song គឺលោក ENO បានបញ្ចេញបទថ្មីយ៉ាងពិរោះ អមជាមួយស្តាយយុវវ័យថ្មី ដោយរួមការសម្តែងជាមួយតារាសម្តែងស្រីដ៏ល្បីជើងចាស់ម្នាក់ ដែលជានាយិកា ក្រុមហ៊ុន ខេជីធ្វេនធីវន័ គឺ អ្នកនាង សុគន្ធា ដែលអ្នកទាំអស់គ្នាបានស្គាល់ហើយ គឺជាភរិយារបស់ ម្ចាស់ជំនួញហើយក៏ជាតារាសម្តែងជើងចាស់ដែរនោះគឺលោក គង់ រ៉ាយុទ្ធ។

លោក Eno បានចេញនៅបទចម្រៀងថ្មីមួយបទចាក់ដោតអារម្មណ៍មិត្តយុវវ័យ គឺបទ “ដឹងថាអត់បងមិនបាន ហេតុអ្វីនៅតែក្បត់” គ្រាន់តែលឺចំណងជើងក៏ចង់ស្តាប់ដែរ។ ថ្មីៗនេះលោក Eno កំពុងតែជោគជ័យជាខ្លាំងក្នុងវិថីសិល្បៈ ពិសេសជាងនេះទៅទៀតក៏លេចលឺថាលោក កំពុងតែត្រៀមខ្លួនទៅច្រៀងនៅបរទេសថែមទៀត។ លោក Eno ជានាយកគ្រប់គ្រងផ្ទាល់របស់ក្រុម Team Original Song ដែលនិពន្ធបទដោយលោកផ្ទាល់តែម្តង។ លោក Eno ក៏នៅតែប្រកាសរើសអ្នកចម្រៀបន្ថែម ពិសេសអ្នកដែលមានទឹកដមសម្លេងពីកំណើត គឺអាចមកសាកសម្លេងផ្ទាល់ ហើយនឹងក្លាយជាតារាចម្រៀងប្រចាំ Team Original Song របស់លោកតែម្តង។ ចំពោះបទថ្មីលោកបានចាប់ដៃគូជាមួយតួស្រីដែលមានសម្រស់ស្រស់ស្អាត ជឿថា MV ថ្មីមួយនេះនឹងទទួលបានការគាំទ្រច្រើនពីសំណាក់មិត្តយុវវ័យ៕

 

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម