Connect with us

កក្រើក​!​ ​Huawei​ ​ចេញ​យុទ្ធ​សាស្រ្ត​ខ្លាំង​ថ្មី១វាយលុក​ទីផ្សារ​ស្មា​ត​ហ្វូ​នក​ម្ពុ​ជា​

លេងមែនទែនហើយ! Huawei ចេញយុទ្ធសាស្រ្តនេះដំបូងគេបំផុតនៅកម្ពុជា

កំពូល​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ២នៅ​លើ​ពិភពលោក​បាន​ចេញ​យុទ្ធសាស្ត្រ​ខ្លាំង១ទៀត​សម្រាប់​ទីផ្សារ​កម្ពុជា​ដែល​ពុំ​ទាន់​មាន​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​នណា​បាន​ចាប់ផ្ដើម​នៅឡើយ​ ​ដោយ​កម្មវិធី​នេះ​បាន​ធ្វើឡើង​កា​ថ្ងៃទី២១ខែវិច្ឆិកា២០១៩​។​

លោក Henry, Country Director របស់ក្រុមហ៊ុន Huawei កម្ពុជា

លោក​ ​Henry​,​ ​Country​ ​Director​ ​របស់​ក្រុមហ៊ុន​ ​Huawei​ ​កម្ពុជា​បាន​ថ្លែង​ថា​យុទ្ធ​សាស្រ្ត​ថ្មីនេះ​គឺ​ការ​ប្រមូលផ្ដុំ​អ្នកបង្កើត​កម្មវិធី​នៅ​លើ​ស្មា​ត​ហ្វូ​ន​ ​(​App​ ​Developer​)​ ​នៅ​កម្ពុជា​ដើម្បី​ធ្វើការ​រួមគ្នា​នៅ​លើ​ ​Huawei​ ​Mobile​ ​Service​ ​(​HMS​)​ ​ជាក់ស្ដែង​គឺ​ ​AppGallery​ ​ដែល​ជាទី​តាំង​ទាញ​យក​កម្មវិធី​ធំ​ទី៣នៅក្នុង​វិស័យ​ ​​បច្ចេកវិទ្យា​ ​ជាពិសេស​គឺ​ការប្រើ​ប្រាស់​នៅ​លើ​ ​Huawei​ ​Mate30​ ​Pro​។​ ​

​“​យុទ្ធសាស្ត្រ១នេះ​ពួក​យើង​កំពុង​វាយលុក​ទូទាំង​តំបន់​អាស៊ី​និង​អ៊ឺ​រ៉ុប​ ​ហើយ​យើង​ជឿជាក់​ថា​ ​HMS​ ​នឹង​រីក​ដុះដាល​កាន់តែ​ធំ​ពី១ថ្ងៃ​ទៅ១ថ្ងៃ​ដោយ​ពួក​យើង​នឹង​បន្ត​ការ​ផ្ដល់​ទំនុកចិត្ត​ដល់​អតិថិជន​ជានិច្ច​”​ ​លោ​កន្ថែម​។​

លោក​ ​Yan​ ​នា​ក​យ​ប្រតិបត្តិ​ផ្នែក​ ​Consumer​ ​Cloud​ ​Service​ ​របស់​ ​Huawei​ ​លើកឡើង​ថា​ ​“​ជាក់ស្ដែង​ដូចជា​ ​AppGallery​ ​អ៊ីចឹង​យើង​បាន​ដាក់ឲ្យ​ប្រើប្រាស់​ជាស​កល​នៅ​អំឡុង​ខែមេសា​ឆ្នាំ២០១៨ហើយ​អ្វី​ដែល​គួរឲ្យ​គាត់​សម្គាល់​នោះ​យើង​ដំណើរការ​មិនទាន់​ដល់២ឆ្នាំ​នោះ​ទេ​ប៉ុន្តែ​អ្នកប្រើ​ប្រាស់​មាន​ជាមធ្យម​ ​៣៩០លាន​នាក់​ក្នុង១ខែ​ ​និង​ប្រមាណ​ជា​ ​១៨០ប៊ី​លាន​ដង​នៃ​ការ​ទាញ​យក​ក្នុង១ឆ្នាំ​ ​នេះ​ជា​សញ្ញា​ជោគជ័យ​ដ៏​ធំ​នឹកស្មាន​មិនដល់​របស់​ ​HMS​”​។​

លោក Yan នាកយប្រតិបត្តិផ្នែក Consumer Cloud Service របស់ Huawei

លោក​ ​ឌី​បូ​ ​បញ្ញា​ ​GTM​ ​Manager​ ​របស់​ក្រុមហ៊ុន​ ​Huawei​ ​កម្ពុជា​បាន​បញ្ជាក់​ថា​ ​Huawei​ ​Mate30​ ​Pro​ ​បាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ហើយ​ក្នុង​តម្លៃ​ ​899USD​ ​ជាមួយ​ទំហំ​ ​RAM8GB​ ​និង​ ​ROM​ ​256GB​ ​ហើយ​ ​HUAWEI​ ​MOBILE​ ​SERVICE​ ​គឺ​ចាំបាច់​បំផុត​ក្នុង​ការប្រើ​ប្រាស់​នៅ​លើកំពូល​ស្មា​ត​ហ្វូ​ននេះ​ ​ដោយសារ​គ្រប់ការ​ទាញ​យក​កម្មវិធី​មក​ប្រើប្រាស់​គឺ​ត្រូវ​ទាញ​យក​តាម​ ​AppGallery​ ​ដូច្នេះហើយ​ទើប​ ​Huawei​ ​ចេញ​យុទ្ធសាស្ត្រ​ថ្មី​មួយ​នេះ​នៅ​កម្ពុជា​ដើម្បី​បំពេញ​តម្រូវការ​អ្នកប្រើ​ប្រាស់​ក្នុង​ស្រុក​៕​

លោក ឌីបូ បញ្ញា GTM Manager របស់ក្រុមហ៊ុន Huawei កម្ពុជា/h6>


  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម