Connect with us

ពិធីបុណ្យសព Hara ត្រូវរៀបចំដោយក្រុមហ៊ុនជប៉ុនដោយសារនាងគ្មានក្រុមហ៊ុនគ្រប់គ្រងផ្ទាល់ខ្លួនក្នុងស្រុកឡើយ

កំសត់ជាង Sulli ឆ្ងាយណាស់

កូរ៉េខាងត្បូង៖ ព័ត៌មានដ៏កក្រើកនៃការស្លាប់របស់ Goo Hara បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារ Sulli ធ្វើអត្តឃាតមិនទាន់បានប៉ុន្មានផង ពេលនេះមិត្តដ៏ជិតស្និទ្ធរបស់នាង Goo Hara ក៏ដើរតាមគន្លងនេះដែរ។ តាមការអះអាងរបស់គ្រួសារ Hara បានបញ្ជាក់ថានាងបានប្រឈមនឹងបញ្ហាធំៗ២គឺ អតីតមិត្តប្រុសគំរាមបង្ហោះវីដេអូអាក្រាត និង មិត្តដ៏ជិតស្និទ្ធរបស់នាងបានស្លាប់។

គួររំឮកដែរថា កន្លងមកធ្លាប់មានព័ត៌មានអាស្រូវផ្លូវភេទជាច្រើនរវាងនាង និង អតីតមិត្តប្រុសរហូតដល់កើតមានហិង្សាឈានដល់ការប្តឹងផ្តល់អូសបន្លាយជាយូរខែ រឿងទាំងនោះបានធ្វើឱ្យប៉ះពាល់ដល់ការងារនាងជាខ្លាំងព្រោះគ្មានក្រុមហ៊ុនណាមួយទាក់ទងនាងឱ្យធ្វើការទៀតឡើយ។ ក្រោយបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន KeyEast នាងបានផ្តោតលើការងារនៅប្រទេសជប៉ុន្តែតែមួយគត់។

រឿងអាស្រូវមិនទាន់ចប់ផង មិត្តដ៏ជិតស្និទ្ធបំផុតរបស់នាងគឹ Sulli ក៏បានធ្វើអត្តឃាតទុកឱ្យនាងរស់នៅយ៉ាងឯកា ក្រោយ Sulli ស្លាប់ទៅ Hara ធ្លាប់ទៅអង្គុយយំនៅមុខផ្នូររបស់ Sulli ជាយូរ មិនត្រឹមតែប៉ុណ្ណោះនាងក៏ធ្លាប់និយាយតាមរយៈការ Live ថានាងចង់ទៅតាម Sulli។ គួរបញ្ជាក់ដែរថា ពិធីបុណ្យសពរបស់ Hara នឹងត្រូវចាប់ផ្តើមប្រារព្វឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកាដែលជាការចាត់ចែងឡើងដោយផលិតកម្មជប៉ុន Ogi ដោយសារ Hara មិនមានក្រុមហ៊ុនគ្រប់គ្រងផ្ទាល់ខ្លួនឡើយក្រោយរឿងអាស្រូវបានកើតឡើង៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com