កប៉ាល់ដឹកសត្វចៀម១៤០០០ក្បាល ក្រឡាប់ ខណៈអាជ្ញាធរ ព្យាយាមជួយសង្គ្រោះចៀម
អាណិតសត្វចៀម
រ៉ូម៉ានី៖ កប៉ាល់ដឹកសត្វចៀមមួយគ្រឿង បានក្រឡាប់នៅឆ្នេរប្រទេសរ៉ូម៉ានី ខណៈក្រុមសង្គ្រោះ បានព្យាយាមស្រង់សត្វចៀម ដែលបានធ្លាក់ចូលទឹក។ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីកប៉ាល់ដែលមានដឹកចៀម ១៤០០០ ក្បាល បានចាកចេញពីកំពង់ផែ Midia ឆ្ពោះទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត តាមផ្លូវទឹកនៅសមុទ្រខ្មៅ។
នាវិកសរុបចំនួន ២២នាក់ ដែលជាជនជាតិស៊ីរី ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា និងបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ។ ប្រតិបត្តិការនេះ មានការចូលរួមពីប៉ូលិស អ្នកពន្លត់អគ្គិភ័យ និងឆ្មាំរបស់ប្រទេសរ៉ូម៉ានី។ សត្វចៀម ចំនួន ៣២ក្បាល ត្រូវបានប្រទះឃើញ កំពុងហែលទឹក និងត្រូវបានជួយសង្គ្រោះ ខណៈចំនួនសត្វចៀម ដែលបានលង់ទឹកងាប់ អាចមានចំនួនច្រើន។ គិតមកទល់ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ ប្រតិបត្តិការមិនទាន់ចប់នៅឡើយទេ។ អាជ្ញាធរ កំពុងស៊ើបអង្កេតរកមូលហេតុនៃការក្រឡាប់កប៉ាល់ខ្នាតធំមួយគ្រឿងនេះ។
សូមជម្រាបថា កប៉ាល់ខាងលើ ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៨០ មានប្រវែងបណ្ដោយ ៨៥ម៉ែត្រ និងទម្ងន់ ៣៧៨៥តោន៕
សូមទស្សនាវីដេអូ៖
ប្រភព៖ BBC
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍