Connect with us

Selena Gomez លេងឈុតបៃតងខ្ចី១ឈុតចែងចាំងពេញកម្មវិធីពានរង្វាន់តន្ត្រី២០១៩តែម្តង

គេស្អាតធ្វើយ៉ាងម៉េចក៏នៅតែស្អាត

អាមេរិក៖ ក្រោយបាត់មុខពីវិស័យសិល្បៈរយៈពេល២ឆ្នាំមកនេះ Selena Gomez ក៏បង្ហាញខ្លួនសារជាថ្មីជាមួយនឹងបទចម្រៀង២បទ Lost You to Love Me និង Look at Her Now ដែលសន្ទុះនៃការគាំទ្រផ្ទុះឡើងខ្លាំងគួរឱ្យកត់សម្គាល់។ ជាក់ស្តែងកាលពីថ្ងៃទី២៤ ខែវិច្ឆិកានេះ Selena ក៏បានបង្ហាញខ្លួនក្នុងឈុតរ៉ូប និង ស្បែកជើងពណ៌បៃតងខ្ចីដើរលើកម្រាលព្រំក្រហមក្នុងកម្មវិធីពានរង្វាន់តន្រ្តីអាមេរិក២០១៩ ដោយភាពជឿជាក់ជាមួយនឹងស្នាមញញឹមដ៏ស្រស់បានធ្វើឱ្យសម្រស់របស់ Selena លេចធ្លោជាខ្លាំង។ ក្នុងកម្មវិធីនេះដែរក៏មានតារាល្បីៗជាច្រើនរូបទៀតដូចជា Taylor Swift, Shawn Mendes, Havana និង Tyra Banks ជាដើម៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម