Connect with us

ការស្រាវជ្រាវ៖ មិត្តភាព ធ្វើឱ្យអ្នករស់នៅបានយូរជាងទំនាក់ទំនងស្នេហា

យកមិត្តល្អជាងមានស្នេហា ហើយរស់បានយូរជាងមែនឬ?

បរទេស៖ ការសិក្សារបស់អ្នកជំនាញ National Geographic លោក Dan Buettner បានឱ្យដឹងថា មិត្តភាពដែលមានភាពវិជ្ជមាន ធ្វើឱ្យមនុស្សរស់នៅបានយូរជាងទំនាក់ទំនងស្នេហា។ ការលើកឡើងនេះ គឺយោងតាមការស្រាវជ្រាវ នៅក្នុងប្រទេសជប៉ុន ដែលស្ត្រីមានអាយុជាមធ្យម ៩០ឆ្នាំ ដែលជាអាយុមធ្យមខ្ពស់បំផុតនៅលើពិភពលោក។

ការស្រាវជ្រាវ បង្ហាញថា ប្រជាជនជប៉ុន មានទំនាក់ទំនងបានយ៉ាងល្អប្រសើរ តាមរយៈការផ្ដល់ជំនួយផ្នែកសង្គម ដឹកជញ្ជូន ស្មារតី និងផ្នែកហិរញ្ញវត្ថុ។ ជាទូទៅ ពួកគេរាប់អានគ្នាជាក្រុម ដែលមានគ្នា ៥នាក់ ឬ ជប៉ុនហៅថា “Moai” ។

មិនខុសគ្នានោះទេ ការសិក្សាមួយនៅប្រទេសអូស្ត្រាលី ដែលមានរយៈពេល ១០ឆ្នាំ បានរកឃើញថា មនុស្សចាស់ ដែលមានមិត្តភ័ក្តិច្រើន មានអាយុវែងជាងអ្នកដែលមានមិត្តភ័ក្តិតិច ក្នុងអត្រារស់យូរជាង ២២%។ ក្នុងឆ្នាំ២០០៦ ការសិក្សាមួយទៀត ចំពោះគិលានុបដ្ឋាយិកាជិត ៣០០០ពាន់នាក់ ដែលមានជំងឺមហារីក បានបង្ហាញថា គិលានុបដ្ឋាយិកាជាស្ត្រី ដែលគ្មានមិត្តភ័ក្តិជិតស្និទ្ធ មានអត្រាមរណភាពដោយសារជំងឺ ខ្ពស់ជាង ៤ដង នៃអ្នកដែលមានមិត្តភ័ក្តិជិតស្និទ្ធច្រើន៕

ប្រភព៖ CNA

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម