Connect with us

កុំភ្លេចចូលរួមទស្សានា ពិព័រណ៍អចលនទ្រព្យដ៏ធំប្រចាំឆ្នាំ នៅខែតុលាខាងមុខនេះ ដែលរៀបចំឡើងដោយ ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh

ភ្នំពេញ ៖ គេហទំព័រអចលនទ្រព្យ Realestate.com.kh នឹងរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យលេខ ១ឆ្នាំ ២០១៨ ដ៏ធំនៅកម្ពុជា នាខែតុលាខាងមុខនេះ ដើម្បីផ្តល់ជាវេទិកាអចលនទ្រព្យ សម្រាប់អ្នកចូលរួម អាចទស្សនា និងស្វែងយល់ពីគម្រោងអភិវឌ្ឍន៍ធំៗ នៅក្នុងតំបន់ តាមរយៈព្រឹត្តិការណ៍ធំមួយនេះ ។


ពិព័រណ៍នេះ នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១៩ដល់ ថ្ងៃទី ២០ខែតុលា ឆ្នាំ ២០១៨ នៅសណ្ឋាគារ ណាហ្គាវើល រាជធានីភ្នំពេញ ជាមួយគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាង ៣០គម្រោង មកពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ជាមួយគ្នានេះ ពិព័រណ៍នេះ មានការចូលរួមឧបត្ថម្ភពីក្រុមហ៊ុន Ezecom ក្រុមហ៊ុន Propease ក្រុមហ៊ុន Bayon Airlines & CDF ហើយក្នុងនោះ ដៃគូផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិ មានដូចជា ទូរទស្សន៍ CTN, MyTV និង ប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត ដែលនឹងបង្ហាញនូវឳកាសវិនិយោគអចលនទ្រព្យ ដែលល្អបំផុតនៅទូទាំងប្រទេស។


ប្រទេសកម្ពុជា កំពុងក្លាយជាគោលដៅរបស់វិនិយោគិនអចលនទ្រព្យអន្តរជាតិនៅទូទាំងតំបន់ អាស៊ានប្រទេសចិន និងពិភពលោក។ បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាងនៅក្នុងតំបន់ កម្ពុជាបានផ្តល់កម្មសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់ជនបរទេស និងមានទស្សនវិស័យចំពោះកំណើននៃការវិនិយោគយ៉ាងរឹងមាំ។


លោក Tom O’Sullivan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន បានលើកឡើងថា មនុស្សជាង ៤ពាន់នាក់ បានចុះឈ្មោះរួចរាល់ហើយ ដើម្បីចូលរួមពិព័រណ៍ឆ្នាំនេះ ហើយ លោក ព្យាករណ៍ថា នឹងអាចទាក់ទាញ អ្នកចង់ទិញផ្ទះ និងអ្នកវិនិយោគអចលនទ្រព្យជាង ៦ពាន់នាក់យ៉ាងតិច ។


លោក បានថ្លែងទៀតថា គោលបំណងរបស់ពិព័រណ៍អចលនទ្រព្យនៅថ្ងទី ១៩និង ២០ខែតុលា គឺ ដើម្បីលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជា ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងលើឆាកអន្ត រជាតិ ។ ជាងនេះទៅទៀត Realestate.com.kh កំពុងប្រមូលផ្តុំនូវគម្រោងអភិវឌ្ឍន៍ថ្មីៗល្អ ព្រមទាំងក្រុម ហ៊ុនផ្សេងៗ ដែលមានឥទ្ធពល និង ដើរតួសំខាន់នៅក្នុងទីផ្សារកម្ពុជា។


លោកបានបន្ថែមទៀតថា ក្នុងអំឡុងពេលនៃការតាំងពិព័រណ៍នេះ អ្នកទស្សនានឹងមានឳកាស ចូលរួមជាមួយវគ្គសិក្សាអប់រំជាច្រើន ដែលនឹងអាចជួយដល់ ពួកគាត់ និងអ្នកវិនិយោគឲ្យយល់ដឹងអំពីទីផ្សារ កាតព្វកិច្ចផ្លូវច្បាប់នៃកម្មសិទ្ធិលើអចលនទ្រព្យ និងការជួយអប់រំពួកគាត់ ឲ្យចេះធ្វើការសម្រេចចិត្តបានត្រឹមត្រូវ នៅពេលទិញអចលនទ្រព្យនៅកម្ពុជា។


សូមជម្រាបផងដែរថា កាលពីខែតុលា ឆ្នាំ ២០១៧កន្លងទៅនេះ Realestate.com.kh បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំរយៈពេលពីរថ្ងៃ ដែលមានអ្នកចូលរួមជាង ៤០០០នាក់ ហើយអចលនទ្រព្យបានលក់នៅនឹងកន្លែងស្មើនឹងទឹកប្រាក់ជាង ២០លានដុល្លារ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម