Connect with us

តើដំណើរជីវិតរបស់ ពុទ្ធាវី នឹងទៅជាយ៉ាងណា?

គ្មានអ្នកនឹកស្មានដល់ទេ ចំពោះរឿងនេះ 😔😔😔

ពុទ្ធាវី ដែលប្រិយមិត្តគ្រប់គ្នាបានស្គាល់ថាជាតួស្រីក្នុងរឿង កំណត់ត្រាស្នេហ៍ គឺជានារីម្នាក់ដែលសុភាព រាបសា រៀនសូត្របានខ្ពង់ខ្ពស់ និងមានសម្រស់ដ៏ស្រស់ផូរផង់់បែបនារីខ្មែរផងដែរ។

កាលពីភាគដំបូងៗ ប្រិយមិត្តពិតជាបានឃើញថា ពុទ្ធាវី ជានារីម្នាក់ដែលធ្លាប់តែញញឹម ស្រស់ស្រាយ ប៉ុន្តែបែរជាមានឥរិយាបថស្រគត់ស្រគំទៅវិញ នៅប៉ុន្មានភាគចុងក្រោយនេះ តើនេះមកពីមូលហេតុអ្វីទៅ? តើមកពីម្តាយរបស់នាងស្តីឱ្យនាង ឬមកពី វុឌ្ឍ ដែលជាតួប្រុសដែលមានរឿងលាក់បាំងនឹងនាង ឬក៏មកពីខ្លួននាងផ្ទាល់ ដែលមានរឿងលាក់បាំងអ្នកគ្រប់គ្នា?

ដូច្នេះ បើចង់ជ្រាបច្បាស់ថាខ្សែជីវិតរបស់ ពុទ្ធាវី នឹងទៅជាយ៉ាងណា សូមប្រិយមិត្តរង់ចាំតាមដានទស្សនារឿង កំណត់ត្រាស្នេហ៍ ដែលមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ និង Live តាម Facebook page របស់ CTN នៅរៀងរាល់ថ្ងៃចន្ទ ដល់ព្រហស្បតិ៍ ម៉ោង ៧យប់តទៅ៕

 

អត្ថបទ៖ លីន រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម