Connect with us

គ្រោះថ្នាក់ដោយសារផ្សែងពុល ធ្វើឱ្យប្រជាជនវៀតណាម ប្រើឧបករណ៍បាញ់អុកស៊ីសែនដើម្បីដកដង្ហើម

ការពារដល់ថ្នាក់នេះផង?

វៀតណាម៖ ទីក្រុងហាណូយ និង ទីក្រុងហូជីមិញ កំពុងរួបរឹតដោយសារផ្សែងពុល ដែលញ៉ាំងឱ្យប្រជាជនវៀតណាម មួយចំនួន នាំគ្នាទិញឧបករណ៍បាញ់អុកស៊ីសែន ដើម្បីដកដង្ហើម ជៀសវាងប៉ះពាល់នឹងខ្យល់ពុល។

ទីក្រុងវៀតណាម បានធ្លាក់ចុះនូវគុណភាពខ្យល់គួរឱ្យកត់សម្គាល់ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩មក បណ្ដាលឱ្យប្រជាជន មានការព្រួយបារម្ភពីសុខភាព ដោយតម្រូវឱ្យពួកគេ ពាក់ម៉ាស់ បិទបង្អួចឱ្យជិត និងកាត់បន្ថយការចេញទៅខាងក្រៅ។ ថ្មីៗនេះ មានការកែច្នៃឧបករណ៍បាញ់អុកស៊ីសែនទៀត ដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ពលរដ្ឋវៀតណាមម្នាក់ បានរៀបរាប់ថា គាត់បានទិញឧបករណ៍នេះ បន្ទាប់ពីឃើញការផ្សព្វផ្សាយថា វាអាចជួយដល់ផ្នែកកម្លាំង។ យ៉ាងណាក៏ដោយ អង្គការសុខភាពវៀតណាម បានបង្ហាញក្ដីបារម្ភថា ការប្រើប្រាស់ការព្យាបាលដោយអុកស៊ីសែន អាចបណ្ដាលឱ្យមានផលប៉ះពាល់ដល់សុខភាពទៅវិញទេ៕

ប្រភព៖ Tuoitre News

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម