Connect with us

រឿងភាគថៃថ្មី នឹងធ្វើឱ្យទស្សនិកជនស្រក់ទឹកភ្នែកតាម នឹងមានចាក់ផ្សាយឆាប់ៗនេះ

សាច់រឿងគឺពិតជាកម្សត់ ដែលគ្រប់គ្នានឹងស្រក់ទឹកភ្នែកតាម នៅពេលបានទស្សនា

នេះគឺជាចំណងដៃថ្មីសម្រាប់ឆ្នាំ២០១៩ ដោយស្ថានីយទូរទស្សន៍ CTN នឹងនាំមកជូននៅរឿងភាគថៃថ្មីមួយ នោះគឺរឿង “បេះដូងប្រែកាយ” ជូនប្រិយមិត្តទស្សនា។ ខ្សែភាពយន្តភាគថៃមួយនេះ គឺពិតជាពិសេស ជាមួយនឹងវត្តមានតួអង្គ ប្រុស ស្រី ល្បីៗ ដែលបងប្អូនធ្លាប់បានស្គាល់ ដូចជាលោក ពុទ្ធិឆៃ កាស៊ែតស៊ីន (Dj Push) ចាប់ដៃគូជាមួយនឹងកញ្ញា បៃហ្វឺន (Baifern) រួមជាមួយនឹងតារាសម្តែងល្បីៗជាច្រើនរូបទៀត។

ខ្សែភាពយន្តភាគមួយនេះ នឹងបង្ហាញពីមនោសញ្ចេតនាដ៏សែនរ៉ូមែនទិក ដែលគ្រប់គ្នានឹងស្លុងអារម្មណ៍តាម ប៉ុន្តែក៏មានការវិនាស បែកបាក់ ស្នេហា ក៏ដោយសារតែអំណាច នៃទឹកប្រាក់ដ៏អាក្រក់ថែមទៀតផង ដែលគ្រប់ឈុត គឺពិតជាល្អមើល គួបផ្សំជាមួយនឹងការផលិត គឺបានសម្រិតសម្រាំងយ៉ាងម៉ត់ចត់ តាំងពីសាច់រឿង តួសម្តែង ទីតាំង បច្ចេកទេសក្នុងការថត រួមមានទាំង ប្លង់ ពន្លឺ និងសាច់ភ្លេងសាកសមនឹងសាច់រឿងយ៉ាងល្អឥតខ្ចោះ។ មូលហេតុទាំងនេះ ហើយទើបស្ថានីយទូរទស្សន៍ CTN ដែលជាទូរទស្សន៍មួយ តែងតែផលិត និងចាក់ផ្សាយខ្សែភាពយន្តភាគល្អៗ មិនថារឿងភាគខ្មែរ និងបរទេស សម្រេចជ្រើសរើសយកខ្សែភាពយន្តភាគមួយនេះ មកចាក់ផ្សាយជូនបងប្អូនទស្សនាកម្សាន្ត។

រឿង “បេះដូងប្រែកាយ” នឹងមានចាក់ផ្សាយចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា នេះតទៅនៅម៉ោង ១២ថ្ងៃត្រង់ និងម៉ោង ៩យប់ ជាមួយនឹងការចាក់ផ្សាយ ៥ថ្ងៃក្នុង ១សប្តាហ៍ គឺពីថ្ងៃចន្ទ ដល់សុក្រ ផងដែរ។ ដូច្នេះសូមទស្សនិកជន រង់ចាំតាមដានទស្សនាទាំងអស់គ្នា ថាតើរឿងភាគថៃមួយនេះ ពិតជាពិសេសដូចដែលបានរៀបរាប់ពីខាងលើ ឬយ៉ាងណា៕

អត្ថបទ៖ លីន រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម