Connect with us

អត្ថប្រយោជន៍ហ្គេនរឹតក្បាលពោះ សម្រាប់ម៉ាក់ៗសម្រាលកូនរួច

ម៉ាក់ៗសម័យឥឡូវក្រោយសម្រាលកូនរួចពិតជាចង់បានក្បាលពោះរាបស្មើដូចកាលពីមុនខ្លាំងណាស់ ប៉ុន្តែមានឧបសគ្គជាច្រើនរារាំងក្ដីស្រមៃដ៏ធំមួយនោះ។ ក្នុងនោះមានដូចជាត្រូវញ៉ាំច្រើន គ្មានពេលហាត់ប្រាណ និងរឿងមួយចំនួនទៀត។ បច្ចេកទេសកាន់តែទំនើបអាចជួយឲ្យម៉ាក់ៗត្រលប់មកមានចង្កេះសិចស៊ីឡើងវិញ ដោយការប្រើខោហ្គេន។ នេះបើតាមសម្ដី កញ្ញា លីន ប៉ុល្លីកា អ្នកលក់ដូរសម្លៀកបំពាក់នៅផ្សារធំថ្មី។

កញ្ញាបានបន្តទៀតថា ខោហ្គេនរឹតពោះនេះនាងលក់ដាច់ខ្លាំង បូករួមនឹងបងស្រីខ្លួនប្រើទៅមានប្រសិទ្ធភាពទៀតនោះ ទើបធ្វើការណែនាំដល់អតិថិជន និងទទួលបានលទ្ធផលល្អពិត។ ចំពោះវិធីប្រើយុវតីវ័យ ២២ ឆ្នាំណែនាំឲ្យប្រើនៅដំណាក់កាលដំបូងចាប់ពី សម្រាលកូនរួច ១ សប្ដាហ៍ ហើយម៉ាក់ៗសម្រាលដោយវះអាចចាប់ពី ៤ សប្ដាហ៍ ដើម្បីឲ្យសះមុខរបួស។ ការប្រើចាប់ពីពេលថ្មីៗ គឺឆាប់មានប្រសិទ្ធភាព ហើយបើមានប្រេងអូលីវ ឬប្រេងដូងរឹតមុន រឹតហ្គេនទៀតនោះ ៣ ខែក្រោយគ្មានឃើញក្បាលពោះអ្វីទាំងអស់។
មូលហេតុដែលហ្គេនអាចធ្វើឲ្យក្បាលពោះស្រកទៅវិញ ព្រោះពេលយកមកពាក់រឹបលើខ្លួនសាច់សម្បុកពោះដែលសេសសល់ក្រោយសម្រាលមិនអាចរយីករយាក ហើយពេលយើងញ៉ាំឆ្អែតក៏ពោះមិនលានចេញ ពោលគឺនៅស្មើធេងរហូត។ ដូចនេះពេលស្លៀកពាក់ក៏ឃើញចេញរាងស្អាត និងធ្វើឲ្យស្រីៗយើងមានទំនុកចិត្តឡើងវិញ។
ជាជំហានដំបូងត្រូវរឹតក្នុងកម្រិតល្មមសិន បន្ទាប់ពីរាងកាយស៊ាំជាមួយហ្គេនហើយ ទើបរឹតឲ្យរឹបខ្លួនខ្លាំងឡើងៗរហូតដល់ ៥-៦ ខែទើបឈប់ប្រើក៏បាន។ ក្នុងពេលរឹតបើមានអារម្មណ៍ថាថប់ដង្ហើមអាចបន្ធូរមួយកាំ ព្រោះវាមានដែកថ្ពក់ដូចអាវក្នុង និងពាក់ទាំងយប់ទាំងថ្ងៃ ដោះចេញតែពេលងូតទឹកប៉ុណ្ណោះ។
ទោះជាហ្គេនរឹតអាចជួយបាន តែម្ចាស់ហាងលក់សម្លៀកបំពាក់រូបនោះ សំណូមពរឲ្យអតិថិជនញ៉ាំអាហារដែលគ្មានជាតិខ្លាញ់ ហាត់ប្រាណ និងបន្លែ ផ្លែឈើឲ្យបានច្រើនសិន ទើបលទ្ធផលល្អជាទីគាប់ចិត្ត៕

ប្រភព៖ hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com