វត្ថុមានតម្លៃជាច្រើន មិនអាចកាត់ថ្លៃបាន ត្រូវបានក្រុមចោរលួចពីសារមន្ទីរចំណាស់របស់អាល្លឺម៉ង់
គួរឱ្យស្ដាយចំពោះការបាត់បង់មួយនេះ!
ទីក្រុង Dresden៖ ក្រុមចោរបានចូលលួចវត្ថុមានតម្លៃ នៅក្នុងសារមន្ទីរដ៏ធំមួយប្រចាំទ្វីបអឺរ៉ុប នៅទីក្រុង Dresden ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានប្រមូលគ្រឿងអលង្ការនៅស.វទី១៨ ចំនួន ៣ប្រអប់ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និងមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទី២មក។
ក្រុមចោរ បានធ្វើសកម្មភាព នៅពេលអគ្គិភ័យ បានកើតឡើងបណ្ដាលឱ្យប្រព័ន្ធប្រកាសអាសន្ននៃសារមន្ទីរលែងដំណើរការ និងអគ្គិភ័យត្រូវបានកាត់ផ្តាច់ ធ្វើឱ្យខាងក្នុងមានសភាពងងឹត។ យ៉ាងណាក៏ដោយ កាមេរ៉ាសុវត្ថិភាពមួយ បានថតជាប់សកម្មភាពរបស់ក្រុមចោរ ដែលមានគ្នាយ៉ាងតិច ២នាក់ ចូលក្នុងសារមន្ទីរ Grunes Gewolbe ។
ប៉ូលិស បានឱ្យដឹងថា ក្រុមចោរបានវាយបំបែកកញ្ចក់បង្អួច និងកាត់របង ដើម្បីចូលទៅក្នុងសារមន្ទីរ រួចតម្រង់ទៅបន្ទប់ដាក់គ្រឿងអលង្ការ។ បន្ទាប់ពីប្រមូលរួច ពួកគេ បានគេចខ្លួនតាមរថយន្តមួយគ្រឿង ដែលត្រូវបានប្រទះឃើញ នៅទីក្រុង Dresden ដែលត្រូវបានដុតបំផ្លាញភស្តុតាង។ ប៉ូលិស អះអាងថា ការបាត់បង់វត្ថុមានតម្លៃនេះ ស្មើនឹងទឹកប្រាក់រាប់រយលានអឺរ៉ូ តែមិនទាន់មានសេចក្ដីរាយការណ៍ពីតម្លៃដែលបានបាត់បង់នោះទេ។
សូមជម្រាបថា សារមន្ទីរខាងលើ ត្រូវបានសាងសង់នៅឆ្នាំ១៧២៣ ដែលមានវ័យចំណាស់ជាងគេនៅទ្វីបអឺរ៉ុប និងមាន ១០បន្ទប់ ផ្ទុករបស់ជាង ៣០០០ប្រភេទ។ អគារ ត្រូវបានបំផ្លាញម្ដង កាលពីសម័យសង្គ្រាមលោកលើកទី២ តែត្រូវបានជួសជុល និងបើកដំណើរការឡើងវិញ៕
ប្រភព៖ Guardian
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍