ចុងភៅកម្ពុជាទទួលបានជ័យលាភីលេខ១ នៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបអន្តរជាតិ
អបអរសាទរដល់ចុងភៅកម្ពុជា!
បាងកក៖ ចុងភៅកម្ពុជាទទួលបានជ័យលាភីលេខ១ នៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបជាលក្ខណៈអន្តរជាតិ ដើម្បីអបអរសាទរខួបទី៣០ឆ្នាំ នៃការបង្កើតផ្សារម៉ាក្រូ នៅប្រទេសថៃ (Makro HoReCa Challenge2019) ដោយមានអ្នកចូលរួមមកពីបណ្តាប្រទេសចំនួន៧ រួមមាន ប្រទេសកម្ពុជា ចិន សិង្ហបុរី ឥណ្ឌា មីយ៉ាន់ម៉ា វៀតណាម និងថៃ ជាម្ចាស់ផ្ទះ នៅក្នុងកម្មវិធីប្រកួតប្រជែងនោះ ហើយចុងភៅដែលចូលរួមសុទ្ធតែជាចុងភៅល្បីៗ។ នេះជាការបញ្ជាក់របស់លោក វិន សាន្ត សហស្ថាបនិកសមាគមចុងភៅកម្ពុជា និងជាប្រធានដឹកនាំសមាជិកប្រតិភូ ចូលរួមការប្រកួត។
លោកបន្តថា ការប្រកួតនេះមានរយៈពេល២ម៉ោង និងការជ្រើសរើសគ្រឿងផ្សំ បន្លែ ត្រីសាច់ នៅក្នុងប្រអប់អាថ៌កំបាំងរយៈពេល២០នាទី ហើយចុងភៅកម្ពុជា បានធ្វើម្ហូបចំនួន៤មុខ រួមមាន៖ ១. ញាំក្រូចថ្លុងបង្កងយក្ស ១០ចាន។ ២.ឡាបសាច់ជ្រូក ១០ចាន។ ៣. ឡុកឡាក់សាច់ទាជាមួយបាយខ្ទិះដូង ១០ចាន ។ ៤.ត្រីសាម៉ុងការីទឹកអំពិលទុំ ១០ចាន។ ជាលទ្ធផលគឺ ចុងភៅកម្ពុជាទទួលបានពានលេខមួយ និងមេដាយប្រាក់ចំនួន២ ជាមួយទឹកប្រាក់ចំនួន ៥ម៉ឺនបាត។
សូមបញ្ជាក់ថា សមាគមចុងភៅកម្ពុជា បានបង្កើតឡើងនៅក្រុងសៀមរាបក្នុងឆ្នាំ២០១២ ។ នេះជាលើកទី៨ហើយ ដែលសមាគមចុងភៅកម្ពុជា បានបញ្ជូនក្រុមចុងភៅឆ្នើមៗរបស់ខ្លួនចេញទៅប្រកួតប្រជែងធ្វើម្ហូប ក្នុងកម្មវិធីធំៗខ្នាតអន្តរជាតិនៅក្រៅប្រទេស។ ជាការកត់សម្គាល់ទៅលើលទ្ធផល នៃការប្រកួតនោះ រាល់លើកដែលសមាគមចុងភៅកម្ពុជាដណ្តើមបាន គឺក្រៅពីមេដាយមាស ប្រាក់ និងសំរឹទ្ធិ ជាច្រើននោះ ជយលាភីពានមាស សមាគមចុងភៅកម្ពុជា ទទួលបានចំនួន២លើក គឺនៅឆ្នាំ២០១៤ ទទួលបានពានមាស ក្នុងកម្មវិធីប្រកួតធ្វើម្ហូប ( រសជាតិអាហារទន្លេមេគង្គ ) នៅទីក្រុងបាងកក ប្រទេសថៃ និងលើកទី២ គឺពានជយលាភី ប្រកួតធ្វើម្ហូបអាស៊ី ឆ្នាំ២០១៩៕
ប្រភព៖ AKP
កែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍