Arsenal ចាប់ផ្ដើមស្វែងរកអ្នកជំនួសកន្លែងរបស់លោក Unai Emery
អង់គ្លេស៖ Arsenal បានចាប់ផ្តើមស្វែងរកអ្នកជំនួសកន្លែងរបស់លោក Unai Emery ទោះបីជាមានរឿងបន្តិបន្តួចរវាងក្រុមប្រឹក្សាភិបាល ដែលចង់ផ្ដល់ពេលវេលាបន្ថែមទៀតដល់គ្រូបង្វឹករូបនេះក៏ដោយ។
អ្នកកាសែត Sami Mokbel របស់ Daily Mail បានរាយការណ៍ថា ក្រុមកាំភ្លើងធំ បានចាប់ផ្តើមដំណើរការរកអ្នកជំនួសលោក Unai Emery ដោយនឹងផ្ដល់កុងត្រាទៅអ្នកថ្មីយូរអង្វែង។ លោក Mokbel ក៏បានអះអាងថា ឋានានុក្រមរបស់ក្លិប នៅតែចង់ផ្តល់ឱកាសដល់គ្រូបង្វឹកសញ្ជាតិអេស៉្បាញ ប៉ុន្តែមានការរិះគន់ជាខ្លាំងពីសំណាក់អ្នកគាំទ្រក្លិប។
លោក Massimiliano Allegri, Mikel Arteta និង Mauricio Pochettino សុទ្ធតែមានឈ្មោះជាអ្នកជំនួសដែលអាចកើតឡើងបាន ទោះបីជា Pochettino ហាក់ដូចជាមិនចូលរួមជាមួយគូប្រជែងនឹង Spurs ក៏ដោយ។
សារព័ត៌មាន Daily Mail ក៏បានរាយការណ៍ជាលើកទី២ ផងដែរពីលោក Steve Bould និង Freddie Ljungberg អាចនឹងដឹកនាំបណ្ដោះអាសន្ន ប្រសិនបើលោក Emery ត្រូវបានបណ្តេញចេញមុនរដូវក្តៅ ដោយសារមានការលំបាកទាក់ទងនឹងការផ្លាស់ប្តូរនៅពាក់កណ្តាលរដូវកាល៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍