Connect with us

ដាច់ ៩ពិន្ទុមែន តែ Pep នៅតែជឿជាក់ថា កូនក្រុមរបស់គាត់អាចប្រជែងដណ្ដើមពានបាន

អង់គ្លេស៖ លោក Pep Guardiola ជឿជាក់ថា ក្រុម Manchester City របស់លោក នឹងប្រយុទ្ធដល់ទីបញ្ចប់ ទោះបីជាគម្លាតពិន្ទុនៃការប្រជែងជើងឯកក្របខ័ណ្ឌ Premier League កាន់តែឆ្ងាយក៏ដោយ។

ManCity បានកាត់បន្ថយពិន្ទុពី១២ មកត្រឹម ៩ វិញ ក្រោយពីទទួលជ័យជម្នះ ២-១ ដ៏សំខាន់លើក្រុមតោខៀវ Chelsea កាលពីថ្ងៃសៅរ៍ ខណៈក្រុមមិនស្គាល់ចាញ់សោះ Liverpool បានយកឈ្នះ Crystal Palace នៅក្រៅដី។ ទោះយ៉ាងណាជាមួយនឹងតារាងពិន្ទុរវាងក្រុមហង្សក្រហម និងក្រុមនៅតំបន់ Top4 មានចំនួនច្រើនរួចទៅហើយ ដែលធ្វើឱ្យលោក Guardiola បានទទួលស្គាល់ថា ហង្សក្រហម បានចាប់កាន់ពានជាមួយដៃម្ខាងរួចទៅហើយ។

លោក បាននិយាយថា៖ «សម្ពាធតែមួយគត់ដែលយើងអាចមាន គឺថា យើងកំពុងបាត់បង់ក្របខ័ណ្ឌ Premier League តែមិនអីទេ នោះគ្រាន់តែជាសម្ពាធ។ ” ManCity នឹងបាត់បង់ក្របខ័ណ្ឌ Premier League”  ពាក្យនេះមិនមែននិយាយជាលើកទី១ ទេ បើយើងនឹងបាត់បង់ Premier League យើងនឹងព្យាយាមនៅរដូវកាលក្រោយ។ រដូវកាលមុនពួកយើងមិនបានបោះបង់ ហើយនោះជាមូលហេតុដែលយើងឈ្នះម្តងទៀត។ ប្រហែលជាយើងនឹងចាញ់ ប៉ុន្តែក្រុមនេះ មិនដែលបោះបង់ឡើយ ក្រុមនេះនឹងព្យាយាម»៕

    Loading...

    ពេញនិយម