Connect with us

កីឡាកររបស់ Liverpool ៣រូប នាំមុខក្នុងការប្រជែងពានកីឡាករអាហ្រ្វិកឆ្នើម ប្រចាំឆ្នាំ២០១៩

អង់គ្លេស៖ កីឡាករ Mohamed Salah, Sadio Mane និង Naby Keita របស់ Liverpool ត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះកីឡាករឆ្នើមប្រចាំឆ្នាំរបស់អាហ្រ្វិកនៃសហព័ន្ធបាល់ទាត់អាហ្វ្រិក (Caf) ២០១៩។

ខ្សែប្រយុទ្ធ Salah របស់អេហ្ស៊ីប នឹងសម្លឹងរកការរក្សាតំណែងដែលខ្លួនបានឈ្នះអស់រយៈពេល ២ឆ្នាំកន្លងមក បន្ទាប់ពីជួយ Liverpool លើកពាន Champions League កាលពីរដូវកាលមុន រួមជាមួយមិត្តរួមក្រុម Mane របស់សេណេហ្គាល់ និង Keita ។

អ្នកទាំងបី គឺជាផ្នែកមួយនៃការជ្រើសរើសយកកីឡាករចំនួន ១០រូបពី Premier League ដែលរួមមាន Riyad Mahrez របស់ក្រុម Manchester City, ក្រុម Arsenal កីឡាករ Pierre-Emerick Aubameyang និង Nicolas Pepe, Wilfred Ndidi របស់ Leicester, ក្លិប Crystal Palace កីឡាករ Jordan Ayew និង Wilfried Zaha ព្រមទាំងកីឡាករ Trezeguet របស់ក្រុម Aston Villa ។

និយាយជារួមឈ្មោះកីឡាករសរុបចំនួន ៣០នាក់នៅក្នុងបញ្ជីដែលត្រូវបានរៀបចំឡើងដោយក្រុមអ្នកសារព័ត៌មាន និងអ្នកជំនាញបច្ចេកទេសជាមួយនឹងប្រគល់ពានដែលនឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារទី៧ ខែមករាឆ្នាំ ២០២០ នៅទីក្រុង Hurghada ប្រទេសអេហ្ស៊ីប៕

    Loading...

    ពេញនិយម