សុនខញី ដែលបានដេញតាមសម្លាប់មេ ISIS ទទួលមេដាយពីលោក ដូណាល់ ត្រាំ
សូម្បីតែសុនខ ក៏ត្រូវបានចាត់ទុកជា វីរនារីរបស់អាមេរិក ដែរ!
អាមេរិក៖ សុនខ ញី ឈ្មោះថា ខូណាន (Conan) ជាសុនខកងទ័ពអាមេរិក ដែលបានដេញតាមសម្លាប់មេភេរវក នៃក្រុមISIS លោក Abu Bakr al-Baghdadi រហូតបន្ទុះគ្រាប់បែកអត្តឃាតនោះ បានទទួលមេដាយពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក នៅសេតវិមាន នៅថ្ងៃចន្ទ ទី២៥ ខែវិចិ្ឆកា ឆ្នាំ២០១៩។
សុនខ ខូណាន ជាប្រភេទសុនខម៉ាលីណយប៊ែលហ្សិក (Belgian Malinois) ដែលបានរងរបួស ក្នុងបេសកកម្មនោះ។ សារពត៌មានអន្តរជាតិជាច្រើន បានចុះផ្សាយពីការបំពាក់មេដាយនេះ និងបកស្រាយពីផលប្រយោជន៍យ៉ាងសំខាន់ក្នុងការបំពាក់សុនខបម្រើក្នុងវិស័យសន្តិសុខជាតិ ដោយរួមទាំងជាកម្លាំងកងទ័ព ទាំងកងកម្លាំងនគរបាលប្រកបដោយអានុភាព។
ក្នុងបណ្ដាញទំនាក់ទំនងសង្គម Twitter លោក ដូណាល់ ត្រាំ បានបង្ហោះរូបថត បំពាក់មេដាយឱ្យ ខូណាន និងសរសេរថា៖ “វីរនារី របស់អាមេរិក!”។
លោក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីចុងខែតុលា ឆ្នាំ២០១៩ថា មេដឹកនាំក្រុមឧទ្ទាម ISIS ឈ្មោះ Abu Bakr al-Baghdadi បានស្លាប់ហើយ ក្នុងប្រតិបត្តិការរបស់កងកម្លាំងពិសេសអាមេរិក នៅភាគឦសាន ប្រទេសស៊ីរី៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍