សាច់រឿងកាន់តែពិសេសជាមួយនឹងវត្តមាននារីអាថ៌កំបាំងម្នាក់ បានចូលមកក្នុងជីវិត វុឌ្ឍ
នៅសុខៗ ស្រាប់តែលេចចេញនារីដ៏ស្រស់ស្អាតម្នាក់ចូលមកក្នុងជីវិត វុឌ្ឍ តើសាច់រឿងបន្ទាប់នឹងទៅជាយ៉ាងណា?
នៅរាត្រីនេះ គឺរឹតតែពិសេស និងជក់ចិត្ត ជាមួយខ្សែភាពយន្តភាគខ្មែរ “កំណត់ត្រាស្នេហ៍” ដែលកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN។
ដូចទស្សនិកជនគ្រប់រូបបានដឹងហើយថា គ្រួសាររបស់ វុឌ្ឍ កំពុងតែមានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ សូម្បីតែម្តាយរបស់ ពុទ្ធាវី ក៏បានពិចារណាចំពោះរឿងជីវិតរវាង វុឌ្ឍ និងកូនស្រីជាទីស្រឡាញ់របស់គាត់ដែរ។ ស្រាប់តែពេលនេះ មានរឿងកាន់តែធំ ព្រោះមាននារីស្រស់ស្អាតម្នាក់ បានមកដល់ និងមានទំនាក់ទំនងជាមួយ វុឌ្ឍ យ៉ាងជិតស្និទ្ធ។ តើនារីម្នាក់នោះមកពីណា? តើគាត់ត្រូវជាអ្វីនឹង វុឌ្ឍ? តើនេះ អាចជាមូលហេតុមួយដែលធ្វើឱ្យម្តាយរបស់ ពុទ្ធាវី ផ្តាច់ពាក្យកូនពុទ្ធាវី ពី វុឌ្ឍ ដែរឬទេ?
ចម្ងល់ទាំងប៉ុន្មាន នឹងមានបកស្រាយនៅយប់នេះ។ ដូច្នេះសូមប្រិយមិត្ត រង់ចាំតាមដានទស្សនាទាំងអស់គ្នា នៅលើកញ្ចក់ទូរទស្សន៍ CTN និងមាន Live នៅលើ Facebook page ផងដែរ ចាប់ពីម៉ោង ៧យប់តទៅ៕
អត្ថបទ៖ លីន រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍