Connect with us

កក្រើកឆាកមិនធម្មតាក្នុងកម្មវិធី Super Data Race នៅខេត្តស្វាយរៀងដោយសារមិត្តយុវវ័យមកគាំទ្រស្ទើរទូទាំងខេត្ត

ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅក្រុមហ៊ុនសែលកាតបានប្រារព្ធកម្មវិធីមួយដែលមានឈ្មោះថា Super Data Race នៅខេត្តស្វាយរៀងដែលមានការចូលរួមពីសំណាក់តារាកិត្តិយស៤រូបគឺ លោក ថេណា (Tena) តារាតំណាងរបស់សែលកាតគឺ កញ្ញា រ៉េត ស៊ូហ្សាណា ក៏ដូចជា តារាអ៊ីនធើណេត (NetIdols) ដូចជាលោក រ៉េននី ដារា (Rainie Dara) និង លោក ប៊ុន ឡេង (Bunleng)។

កម្មវិធីនេះដែរក៏បានរៀបចំការប្រគំតន្ត្រីខ្នាតតូចមួយសម្រាប់មិត្តយុវវ័យដែលមានតារាចម្រៀងវ័យក្មេងរ៉េត ស៊ូហ្សាណា និង លោកថេណា ជាអ្នកធ្វើឱ្យកម្មវិធីទាំងមូលកក្រើកឡើងរួមជាមួយនឹងពិធីករដែលមានវោហាស័ព្ទមិនចេះរីងស្ងួតបែបកំប្លុកកំប្លែងលោក រ៉េននី ដារា និង លោក ប៊ុន ឡេង។

មិនត្រឹមតែប៉ុណ្ណោះ កម្មវិធី Super Data Race ក៏បានផ្តល់រង្វាន់សម្រាប់អ្នកឈ្នះដែលមានដូចជា ទូរស័ព្ទដៃ កាស និង កាតកោសសែលកាតដែលមានទឹកប្រាក់រហូតដល់ ១០០ដុល្លារ។ បន្ថែមពីនេះផងដែរក៏មានកម្មវិធីជំនួបតារាពិសេសដែលបានធ្វើឡើងនៅហាង Coffee Today ក្នុងក្រុងស្វាយរៀងដែលជាពេលវេលាសម្រាប់អ្នកគាំទ្រមានឱកាសថតរូប selfies ជាមួយនឹងតារាក្នុងដួងចិត្ត និង ការចែកអាវយឺតមួយចំនួនដែលមានហត្ថលេខាពីតារាកិត្តិយសទាំង៤។

សម្រាប់កម្មវិធីលើកនេះបានបញ្ចប់ទៅជាស្ថាពរជាមួយនឹងភាពជោគជ័យដោយសារយុវជន យុវនារី រាប់រយនាក់បានធ្វើការចុះឈ្មោះចូលក្នុងកម្មវីធីនេះដែលបានរៀបចំដើម្បីបង្ហាញថាបណ្តាញ 4G LTE របស់ប្រព័ន្ធសែលកាតគឺជាបណ្តាញអ៊ីនធើណេតដ៏លឿន ក៏ដូចជាការផ្តល់ឱកាសសម្រាប់អ្នកចូលរួមឈ្នះរង្វាន់ពិសេសៗជាច្រើនផងដែរ៕

អ្នកអាចតាមដានសកម្មភាពនេះបាន នៅលើបណ្តាញសង្គមហ្វេសប៊ុក Cellcard Play ៖ https://www.facebook.com/CellcardPlay/

   

សូមទស្សនាវីដេអូ៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com