Connect with us

ទើបតែដឹងមូលហេតុ អ្នកនាង យុគ ចិន្តា ក្លាយជាគ្រូបង្រៀនភាសាខ្មែរ ដល់តារាសម្តែងថៃដោយសារតែ…

ភ្នំពេញ៖ ថ្មីៗនេះ ទស្សនិកជន បានឃើញអ្នកនាង យុគ ចិន្តា ដែលជាពិធីការនីដ៏ល្បីរបស់ព្រះ រាជាណាចក្រកម្ពុជា បានកំពុងបង្រៀនភាសាខ្មែរ ដល់តារាសម្តែងថៃ គឺ លោក Mr.ShahKrit ដែលធ្វើអោយគេងឿយឆ្ងល់ថា តើអ្នកនាង យុគ ចិន្តា បើកសាលាបង្រៀនភាសាខ្មែរ ដល់ជន បរទេស មែនទេ ?
ឆ្លើយតបនឹងចំងល់នេះ ថ្លែងប្រាប់ MYTV Plus អ្នកនាង យុគ ចិន្តា បានបញ្ជាក់ប្រាប់ថា ការបង្រៀនភាសាខ្មែរ ដល់តារាតារាសម្តែងថៃ គឺ លោក Mr.ShahKrit គឺដោយសារតែ អ្នកនាង និងតារាសម្តែងថៃ រូបនេះ ត្រូវថតស្ប៉តពាណិជ្ជកម្មថ្មី ប្រចាំឆ្នាំ សម្រាប់ផលិតផលទឹកដោះគោ ធីផត ដែលការថតនេះ ក៏នឹងធ្វើឡើងនៅប្រទេសថៃ ផងដែរ ។


អ្នកនាង យុគ ចិន្ដា ក៏បានសម្តែងក្តីរីករាយសំរាប់ការរួមសហការការងារ ជាថ្មីម្តងទៀតជាមួយនឹងស្ប៉តឃោសនាថ្មី ប្រចាំឆ្នាំ ពីទឹកដោះគោធីផត និង អរគុណដល់ម្ចាស់ក្រុមហ៊ុន F&N ប្រចាំប្រទេសថៃ សំរាប់ការផ្តល់ទំនុកចិត្ត និងភាពជឿជាក់ចំពោះអ្នកនាង ហើយនៅតែបន្តការជ្រើសរើសយក អ្នកនាង ធ្វើជាអ្នកតំណាងផលិតផលរយៈពេល៥ឆ្នាំមកនេះ ។ ដូចនេះ អ្នកនាង សូមអោយទស្សនិកជន រងចាំទស្សនាជាមួយនឹងស្ប៉តថ្មី ដែលនឹងចេញឆាប់ៗនេះ ។
នៅពេលដែលបានឃើញសកម្មភាពនៃការបង្រៀនភាសាខ្មែរនេះ ទស្សនិកជនជាច្រើន បាន សរសើដល់អ្នកនាង យុគ ចិន្តា ថា មិនបានភ្លេចនូវភាសាជាតិ ហើយក៏បានបង្ហាញពីភាសាខ្មែរអោយទៅជនបរទេស បានស្វែងយល់ទៀតផង ។


អ្នកគាំទ្រអ្នកនាង យុគ ចិន្តា បានជូនពរដល់អ្នកនាង អោយការងារថ្មីនេះ ទទួលជោគជ័យ ហើយពួកគាត់ នៅតែគោរពស្រលាញ់អ្នកនាង ជានិច្ច ព្រោះអ្នកនាង ជាពិធីការនីមួយរូបដែលមានឈ្មោះបោះសម្លេង និង បានចាត់ទុកអ្នកនាងជារៀមច្បងក្នុងវិស័យពិធីការិនីដ៏ឆ្នើម ៕

  
អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម