Connect with us

Pogba បដិសេធមិនលេងឱ្យ ManUtd ដើម្បីបង្ខំឱ្យផ្ទេរចេញនៅខែមករា

អង់គ្លេស៖ Paul Pogba ត្រូវបានគេឱ្យដឹងថា កំពុងបដិសេធក្នុងការលេងឱ្យ Manchester United ខណៈដែលរូបគេកំពុងជំរុញឱ្យផ្ទេរទៅ Real Madrid នៅខែមករាខាងមុខនេះ។ នេះបើយោងតាមរបាយការណ៍ពីប្រទេសអេស្ប៉ាញ។

ខ្សែបម្រើរូបនេះ បានបញ្ជាក់កាលពីរដូវក្តៅថា គាត់ចង់បានការប្រកួតប្រជែងថ្មី បន្ទាប់ពីនៅ Old Trafford អស់ ៣ឆ្នាំកន្លងមក។ អ្នកគាំទ្ររបស់ក្រុមបិសាចក្រហម មិនបានឃើញបុរសជនជាតិបារាំងរូបនេះ រយៈពេលប៉ុន្មានសប្ដាហ៍មកហើយ ដោយសារតែរបួសជើងកាលពីខែសីហា។

ប៉ុន្តែបើយោងទៅតាមកាសែត Cope បានឱ្យដឹងថា Pogba មិនមានរងរបួសអ្វីទាំងអស់ ហើយផ្ទុយទៅវិញ គាត់បដិសេធមិនចូលរួមលេងឱ្យក្រុមបិសាចក្រហមរហូតដល់ខែមករា៕

    Loading...

    ពេញនិយម