Connect with us

ឃើញពិបាកពេក ក្លិបបាល់ទាត់ក្នុងស្រុក សុខចិត្តចេញឡានក្រុង សម្រាប់ដឹកប្រតិភូនៅស៊ីហ្គេម

យ៉ាប់ភ្នែកពេក សុខចិត្តចំណាយលុយផ្ទាល់ខ្លួនជួយតែម្ដង!

ម៉ានីល៖ ក្លិបបាល់ទាត់ Ceres-Negros នៅប្រទេសហ្វីលីពីន បានសុខចិត្តចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីជួលរថយន្តក្រុង សម្រាប់ដឹកប្រតិភូកីឡា លើវិញ្ញាសាបាល់ទាត់ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០។

ថ្មីៗនេះ លោក Leo Rey Yanson ម្ចាស់ក្លិប Ceres-Negros បានប្រកាសសហការជាមួយសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន ដោយផ្ដល់រថយន្តក្រុងចំនួន ១៧គ្រឿង សម្រាប់ដឹកក្រុមបាល់ទាត់ជម្រើសជាតិបណ្ដាប្រទេសនានា។

ការប្រកាសនេះ គឺក្រោយពីមានការតវ៉ាពាក់ព័ន្ធនឹងបញ្ហាដឹកជញ្ជូន មានភាពយឺតយ៉ាវ។ លោក Felix Dalmas គ្រូបង្គោលក្រុមកម្ពុជា បានលើកឡើងថា កូនក្រុមរបស់គាត់ រង់ចាំយ៉ាងតិច ៨ម៉ោង ដោយគ្មានការជូនដំណឹងជាមុន ខណៈក្រុមមីយ៉ាន់ម៉ា ត្រូវបង្ខំចិត្តប្រជ្រៀតគ្នាជិះរថយន្តក្រុងតូចមួយគ្រឿង នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម៕

 

ប្រភព៖ CNN

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម