Connect with us

ប៉ាម៉ាក់ ចៀសវាងធ្វើរឿងនេះដាក់កូន ប្រយ័ត្នកូនធំឡើងចេះកុហកតាមលែងទាន់

យើងដឹងហើយ ការកុហក ជាភាពមិនស្មោះត្រង់ និងមិនគួរឲ្យទុកចិត្ត ដែលគ្មាននរណាចង់ជួបប្រទះនោះទេ ប៉ុន្ដែពេលខ្លះ ប៉ាម៉ាក់ បានកុហកកូនៗ ដើម្បីឲ្យពួកគេ ខ្លាច(បន្លាច) និងមិនធ្វើអ្វីផ្ដេសផ្ដាស ទៅតាមចិត្តចង់។ មធ្យោបាយនេះ ត្បិតវាមានប្រសិទ្ធភាពមែន តែវាក៏មានគុណវិបត្តិដែរ។

អ្នកស្រាវជ្រាវសិង្ហបុរី រកឃើញថា កូនៗ ដែលត្រូវប៉ាម៉ាក់កុហក នឹងចេះកុហកខ្លាំងជាងប៉ាម៉ាក់ទៀត ពេលពួកគេធំពេញវ័យ។ នេះជាលទ្ធផលនៃការសិក្សារបស់សាកលវិទ្យាល័យ Nanyang Technological University លើជនជាតិសិង្ហបុរី ជិត ៤០០នាក់។ យុវជនសិង្ហបុរីទាំងនេះ ឆ្លើយថា ពួកគេ ងាយទទួលយកបញ្ហានានា ដែលសង្គមបានបង្ហាញ ដូចជា ហិង្សា ការរំលោភច្បាប់ ឬអាកប្បកិរិយារំខាននានា។
“ពេលប៉ាម៉ាក់បង្រៀនកូនៗថា ភាពស្មោះត្រង់ ជាគោលការណ៍ល្អបំផុត ប៉ុន្ដែការបង្ហាញភាពមិនស្មោះត្រង់ ដោយកុហក… អាកប្បកិរិយាដូច្នេះ អាចបញ្ជូនសារមិនស៊ីចង្វាក់គ្នា ទៅកាន់កូនៗ“។ នេះជាការបញ្ជាក់របស់សាស្ត្រាចារ្យ Setoh Peipei អ្នកដឹកនាំការសិក្សា។
អ្នកស្រាវជ្រាវ ណែនាំថា ប៉ាម៉ាក់គួរចៀសវាងកុហកកូនៗ និងពិចារណាផ្ដល់ជម្រើសផ្សេងទៀតជំនួសការកុហក ដូចជា ការស្វែងយល់អារម្មណ៍របស់កូនៗ ផ្ដល់ព័ត៌មានឲ្យកូនៗ ផ្ដល់ជម្រើស និងការដោះស្រាយបញ្ហារួមគ្នា ដើម្បីឲ្យកូនៗមានអាកប្បកិរិយាត្រឹមត្រូវ និងគោរពតាមច្បាប់៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម