មកដល់ថ្មីទៀតហើយជាមួយខ្សែភាពយន្តភាគថៃដ៏ល្បីរបស់ប្រទេសថៃ រឿង “អូនជាការចងចាំបង”
ទោះជាអូនមិនចាំបង តែចិត្តនៅតែនឹក និងចាំអូនជានិច្ច
ភ្នំពេញ៖ សម្រាប់ឆ្នាំ២០១៩នេះ ស្ថានីយទូរទស្សន៍ MYTV បាននាំមកនូវខ្សែភាពយន្តភាគថៃល្បីៗ ជាច្រើន មកចាក់បញ្ចាំងជូនទស្សនា ហើយបានធ្វើឱ្យប្រិយមិត្តជាច្រើន ទស្សនាហើយ ពិតជាជក់ចិត្តដិតអារម្មណ៍ ជាមួយខ្សែភាពយន្តដ៏ល្បីៗប្រចាំប្រទេសថៃ។ ជាមួយខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ ធានាថា នឹងធ្វើឱ្យប្រិយមិត្តពិតជាចង់ទស្សនា ជាមួយឈុតឆាកដ៏កម្សត់ៗ បែបមនោសញ្ចេតនា លាយឡំជាមួយទឹកភ្នែក ភាពច្រណែនឈ្នានីស កាច់កុងគ្នា ព្រោះតែប្រយោជន៍ និងស្នេហា បានធ្វើឱ្យគូស្នេហ៍មួយគូដែលកំពុងតែស្រឡាញ់គ្នា ព្រាត់ប្រាស់មិនចេះចប់មិនចេះហើយ ដែលមាននៅក្នុងខ្សែភាពយន្តភាគថៃដ៏ល្បីនោះ គឺរឿង “អូនជាការចងចាំបង”។
ភាពយន្តភាពថៃរឿង “អូនជាការចងចាំបង” ជាខ្សែភាពយន្តបែបមនោសញ្ចេតនាមួយ ដែលល្អឥតខ្ចោះដាច់គេ សម្រាប់ឆ្នាំ២០១៩នេះ ដែលទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តអ្នកទស្សនាជាច្រើន ហើយក៏ជាខ្សែភាពយន្តភាគថៃមួយ ដែលមានការចូលរួមពីតារាសម្តែងដ៏ល្បីៗជាច្រើនដួងប្រចាំប្រទេសថៃផងដែរ។ ស្ថានីយទូរទស្សន៍ MYTV នឹងធ្វើការចាក់ផ្សាយនៅខ្សែភាពយន្តភាពថៃរឿង “អូនជាការចងចាំបង” នៅក្នុងពេលឆាប់ៗនេះ៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍