ស្លាប់យ៉ាងតិច៦នាក់ របួស និងបាត់ខ្លួនច្រើននាក់ ដោយសាររញ្ជួយដីនៅអាល់បានី
សូមចូលរួមរំលែកទុក្ខផង!
អាល់បានី៖ យ៉ាងហោចណាស់មនុស្ស ៦នាក់ បានស្លាប់ និងជាង ៣០០នាក់ទៀតរងរបួស នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦,៤រ៉ិចទ័រ ដែលបានវាយប្រហារលើប្រទេសអាល់បានី នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ នេះជារញ្ជួយដីកម្រិតធ្ងន់មួយ ដែលវាយប្រហារមកលើប្រទេសអាល់បានី ដែលស្ថិតនៅទ្វីបអឺរ៉ុប។
រញ្ជួយដី បានកើតឡើងនៅម៉ោងប្រហែល ៤ព្រឹក។ ក្រុមអ្នកជួយសង្គ្រោះ កំពុងរូតរះក្នុងការជួយសង្គ្រោះអ្នកដែលអាចជាប់នៅក្រោមបំណែកអគារបាក់បែក ដែលខូចខាតដោយសារគ្រោះរញ្ជួយដី។
ចំណុចកណ្ដាលនៃការរញ្ជួយ មានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ពីរដ្ឋធានី Tirana ដែលមានមនុស្សកកកុញ នៅចន្លោះឆ្នេរទីក្រុង Durres និងទីក្រុង Thumane ដែលរងការខូចខាតខ្លាំងជាងគេ។
លោកប្រធានាធិបតីអាល់បានី Ilir Meta បានថ្លែងរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ដែលស្លាប់ និងបញ្ជាឱ្យកងកម្លាំង ធ្វើយ៉ាងណាជួយអ្នកដែលនៅក្រោមបំណែកបាក់បែក ឱ្យទាន់ពេលវេលា។
សាក្សីម្នាក់អះអាងថា សណ្ឋាគារកម្ពស់ ៤ជាន់មួយខ្នង ត្រូវបានបាក់រលំទាំងស្រុង នៅទីក្រុង Durres ។ រូបភាពនៃការខូចខាត ត្រូវបានចែកចាយពាសពេញបណ្ដាញទំនាក់ទំនងសង្គម នៅរសៀលនេះ ត្រូវនឹងម៉ោងនៅកម្ពុជា៕
សូមទស្សនាវីដេអូ៖
ប្រភព៖ Dailymail
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍