Connect with us

Zlatan ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ពេលឃើញឃ្លីបវីដេអូ Twitter របស់គេ

បរទេស៖ Zlatan Ibrahimovic បានធ្វើឱ្យអ្នកគាំទ្របាល់ទាត់ មានភាពស្រឡាំងកាំង ក្រោយបានបង្ហោះឃ្លីបវីដេអូមួយដែលបង្ហាញថា គាត់កំពុងចូលរួមជាមួយក្រុមនៅលីហ្គ Allsvenskan របស់ប្រទេសស៊ុយអែត គឺ Hammarby តែនេះមិនទាន់ជាផ្លូវការនៅឡើយទេ។

ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះ បានបញ្ចប់នូវទំនាក់ទំនងរយៈពេល ២ ឆ្នាំរបស់គាត់ជាមួយក្រុម Los Angeles Galaxy កាលពីដើមខែនេះ ហើយជាមួយនឹងការរំពឹងទុកនៃការវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ។ គាត់ ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League ផងដែរ ទាំង Manchester United និង Tottenham Hotspur សុទ្ធសឹងតែជាក្រុមមានការចាប់អារម្មណ៍។

យ៉ាងណាមិញ ការបង្ហោះឃ្លីបពីអតីតតារាឆ្នើម AC Milan បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រគាត់ និងអ្នកគាំទ្របាល់ទាត់ទូទៅផងដែរ។ Ibrahimovic ធ្លាប់បានចំណាយពេលពីរឆ្នាំនៅក្លិប Malmo នៅចន្លោះឆ្នាំ ១៩៩៩ និង ២០០១ ហើយបានអះអាងថា ប្រសិនបើគាត់វិលត្រឡប់ទៅប្រទេសស៊ុយអែតវិញ  គាត់នឹងនៅចូលរួមជាមួយក្លិបកុមារភាពរបស់គាត់តែប៉ុណ្ណោះ៕

    Loading...

    ពេញនិយម