Connect with us

លោក Nuno Espírito Santo មានភាគរយខ្ពស់ ក្លាយជាគ្រូបង្វឹកថ្មីរបស់ Arsenal

អង់គ្លេស៖ លោក Nuno Espírito Santo បាននាំក្រុម Wolve ឈរលេខ ៥ ក្នុងតារាងលីហ្គកំពូលអង់គ្លេស ហើយនេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការដឹកនាំ Arsenal ។

នៅពេលដែលក្រុម Arsenal ទទួលលទ្ធផលមិនល្អពេលប៉ះនឹងក្រុម Southampton តំណែងរបស់លោក Unai Emery ក៏កាន់តែក្ដៅ ហើយការភ្នាល់នានា នៅថ្ងៃចន្ទ ធ្វើឱ្យ លោក Nuno មានភាគរយខ្ពស់ក្នុងការកាន់តំណែងមួយនេះ។

បុរសវ័យ ៤៥ ឆ្នាំដែលដឹកនាំក្រុមចចកខ្មៅ មានភាគរយខ្ពស់ក្នុងវែបសាយ SkyBet ដោយ ៦/៤ នឹងក្លាយជាគ្រូថ្មីរបស់ក្រុមកាំភ្លើងធំ។ ក្រៅពីនេះ មានអតីតប្រធានក្រុម Arsenal និងបច្ចុប្បន្នជាជំនួយការរបស់ Pep គឺលោក Mikel Arteta មាន ៧/២ ហើយអតីតគ្រូបង្វឹក Juventus លោក Allegri បច្ចុប្បន្នជាមនុស្សទី ៣ ដែលគេគិតថា ជាអ្នកស្នងតំណែង ដោយ៥/១ ។

នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយ Wolves បានទទួលជ័យជម្នះយ៉ាងលំបាកក្នុងលទ្ធផល ២-១ នៅដីរបស់ Bournemouth លោក Nuno បានបង្ហាញពីមោទនភាព បន្ទាប់ពីក្រុមរបស់គាត់បានពង្រីកការប្រកួតមិនស្គាល់ចាញ់របស់ពួកគេដល់ទៅ ៨ប្រកួត៕

    Loading...

    ពេញនិយម