មិនត្រឹមតែគ្មានក្រុមហ៊ុនក្នុងស្រុកចាត់ចែងពិធីបុណ្យសព Goo Haraឡើយ ថែមទាំងគ្មានវត្តមានឪពុកម្តាយចូលរួមទៀត
Hara ឯកាពេកហើយ សូម្បី TOP ក្នុងក្រុមBig Bang ក៏មិនរវល់តបសារនាងដែរ
កូរ៉េ៖ ជីវិត Goo Hara ត្រូវបានជីដូនចិញ្ចឹមបីបាច់ថែរក្សាក្រោយឪពុកម្តាយនាងលែងលះគ្នា ខ្សែជីវិត Hara មិនត្រឹមតែគ្មានមិត្តភក្តិឡើយសូម្បីសាច់ញាតិក៏នាងគ្មានដែរ ដោយសារតែភាពឯកានេះហើយទើបធ្វើឱ្យ Hara មានចរិតរួសរាយ និង យកចិត្តទុកដាក់ចំពោះអុ្នកដ៏ទៃប៉ុន្តែផ្ទុយទៅវិញអ្នកទាំងនោះបែរជាព្រងើយកន្តើយដាក់នាងទៅវិញ ព្រោះជាក់ស្តែងកាលពីថ្ងៃកំណើតរបស់តារាចម្រៀងប្រុស TOP ក្នុងក្រុម Big Bang នាងបានផ្ញើរសារជូនពរលោកប៉ុន្តែបែរជា TOP មិនរវល់តបសារនាងទៅវិញ។
ក្រោយដឹងដំណឹងមរណៈរបស់ Hara តារាចម្រៀង TOP ក៏បានបង្ហោះពាក្យសុំទោសដែលលោកមិនបានតបសារនាង ទោះជាយ៉ាងណាអ្វីៗក៏បានកន្លងហួសហើយដែរ។ Hara ធ្លាប់បញ្ជាក់ថានាងមានអារម្មណ៍ឯកាជាយូរណាស់មកហើយព្រោះនាងគ្មានមិត្តភក្តិដូចអ្នកដ៏ទៃដោយសារមនុស្សភាគច្រើនមិនចង់និយាយជាមួយនាងឡើយសូម្បីតែសាច់ញាតិ ដូចនេះហើយទើបពិធីបុណ្យសពនាងនៅថ្ងៃទី២៦ ខែវិច្ឆិកានេះក៏គ្មានវត្តមានឪពុកម្តាយនាងចូលរួមដែរ គឺមានតែបងប្រុសនាងម្នាក់គត់ដែលនៅចាត់ចែងពិធីក្នុងបរិយាកាសដ៏ស្ងាត់ច្រងំ៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍