សុខ ពិសី រំភើបចិត្តចង់គាំងបេះដូងក្រោយបានជួបអ្នកគាំទ្ររបស់ខ្លួននៅពេលចប់កម្មវិធីប្រគំតន្ត្រី
ភ្នំពេញ៖ តារាចម្រៀងដែលកំពុងតែឆក់យកដួងចិត្តប្រិយមិត្ត បន្ទាប់ពីត្រូវបានអ្នកគាំទ្រជាច្រើនចោមរោមថតរូបជាមួយ ជាហេតុមួយធ្វើឱ្យតារាសចម្រៀងកញ្ញា សុខ ពិសី រំភើបចិត្តចង់គាំតបេះដូង បន្ទាប់ពីបានឃើញហ្វេនរបស់ខ្លួនសុំថតរូបជាមួយ ពិសេសជាងនេះ សុខ ពិសី រំភើបចិត្តនៅពេលឃើញហ្វេនគាំទ្ររបស់ខ្លួនមកច្រើនពេក។
នាពេលថ្មីៗនេះតារាចម្រៀងមានមន្តស្នេហ៍ សម្លេងផ្អែម កញ្ញា សុខ ពិសី ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ម្ចាស់ស្ពតពាណិជ្ជកម្មក្នុងការថតជាស្ពតធំៗសម្រាប់ផលិតផលក្នុងស្រុកនិងក្រៅស្រុក ហើយកញ្ញាក៏កំពុងតែមានប្រជាប្រិយភាពជាខ្លាំងបន្ទាប់ពីកញ្ញាចេញនៅបទចម្រៀង MV ថ្មីៗជាច្រើនផងដែរ។ យ៉ាងណាមិញក៏មានហ្វេនជាច្រើនមានការងើយឆ្ងល់ថា “តើពេលណា Idol មានដំណឹងល្អគេ ព្រោះគេចូលរោងការជិតអស់ហើយ” នេះជាមតិមួយសម្រាប់ប្រិយមិត្ត ក្រោយពីឃើញកញ្ញាទៅណាមកណាមិនដែលបង្ហាញនៅគូស្នេហ៍នោះឡើយ។ កញ្ញា សុខ ពិសី ក៏បានសរសេរសារប្រាប់ហ្វេនរបស់ខ្លួនថា កញ្ញានឹងត្រៀមចេញនៅ MV ថ្មីៗបន្ថែមទៀត សុទ្ធតែជាបទចម្រៀងបែបមនោសញ្ចេតនា ពិសេសជាងនេះស៊ីអារម្មណ៍ជាមួយយុវវ័យតែម្តង៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍