កញ្ញា អ៊ីវ៉ា តារាចម្រៀងដ៏ល្បីនឹងមកអង្រួនក្នុងព្រឹតិ្តការណ៍ដ៏កក្រើក ជាមួយការប្រគំតន្ត្រីដ៏ធំ “តន្ត្រីបាកាស”
ជួបគ្នាសប្តាហ៍នេះ ជាមួយ កញ្ញា អ៊ីវ៉ា និង កញ្ញា រនតៈ ពិសី
ភ្នំពេញ៖ សប្តាហ៍នេះទស្សនិកជនប្រាកដជាបានជួបនៅកំពូលតារាចម្រៀងដែលដក់ជាប់ក្នុងដួងចិត្តរបស់ប្រិយមិត្ត ដែលនឹងមកអង្រួនឆាកប្រគំតន្ត្រីដ៏ធំរបស់ស្ថានីយទូរទស្សន៍ MYTV គឺការប្រគំតន្ត្រី “បាកាស” ក្នុងស្ទូឌីយោ MYTV ម៉ាស៊ីនត្រជាក់។ ជួបជាមួយកញ្ញា អ៊ីវ៉ា និង កញ្ញា រនតៈ ពិសី ក្នុងព្រឹតិ្តការណ៍ប្រគំតន្ត្រី “បាកាស” ដែលមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗជាច្រើនរូបទៀត នឹងចាប់ដៃគ្នាមកអង្រួនឆាកប្រគំតន្ត្រីបាកាស។
ពិសេសតារាចម្រៀង កញ្ញា អ៊ីវ៉ា ក្រោយពីបាត់មុខមួយរយៈមក សប្តាហ៍នេះ អ៊ីវ៉ា សន្យាថានឹងធ្វើឱ្យប្រិយមិត្តកាន់តែសប្បាយជាមួយបទចម្រៀងថ្មីៗរាំសប្បាយពេញវេទិកាឆាកប្រគំតន្ត្រី “បាកាស” បន្ថៃមជាងនេះទៅទៀត នៅចុងកម្មវិធី ប្រិយមិត្តពិតជាសើចសប្បាយ ចម្រើនអាយុ មិនចេះជិនណាយ ជួបជាមួយក្រុមកំប្លែង CBS។
ស្ថានីយទូរទស្សន៍ MYTV នឹងធ្វើការផ្សាយផ្ទាល់ការប្រគំតន្ត្រី “បាកាស” នៅរៀងរាល់ថ្ងៃ សុក្រ វេលាម៉ោង ៨យប់ ដល់ម៉ោង ១០យប់ តទៅ៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍