ខេត្ត៥ នៅកម្ពុជា មានសីតុណ្ហភាពត្រជាក់ជាងគេ ដល់ដើមខែធ្នូ
ភ្នំពេញ៖ សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ដល់ ថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩ ធាតុអាកាសនៅកម្ពុជា រួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តប៉ៃលិន នឹងចុះត្រជាក់ជាងគេ មានសីតុណ្ហភាពអប្បបរមាពី ២២-២៤ អង្សាសេ និងអតិបរមា ពី ២៩-៣១ អង្សាសេ។
ដោយឡែក សម្រាប់ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ក្រចេះ និងខេត្តកោះកុង សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេ និងអតិបរមា ពី ៣០-៣២ អង្សាសេ។ ចំពោះខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ព្រៃវែង ស្វាយរៀង កែប កំពត ព្រះសីហនុ និងរាជធានីភ្នំពេញ សីតុណ្ហភាពអប្បរមា មានពី ២៥-២៦ អង្សាសេ និងអតិបរមា ពី ៣១-៣៣ អង្សាសេ។
បើធៀបនឹងសេចក្ដីជូនដំណឹងស្ដីពីអាកាសធាតុ កាលពីថ្ងៃពី២១ ដល់ ២៧ ខែវិច្ឆិកា ឃើញថា សីតុណ្ហភាព ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ មានការកើនឡើង ២-៣អង្សាសេ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍