Connect with us

តារាសម្តែង លោក ម៉ៃកូ ប្រែខ្លួនពីតួសម្តែងតូចតាចក្លាយជាតារាមួយដួងដែលទទួលបានជោគជ័យសម្រាប់ឆ្នាំ២០១៩

ចង់សម្រេចបំណងរបស់ខ្លួន ទោះគេថាយ៉ាងម៉េចក៏ លោក ម៉ៃកូ នៅតែខំប្រឹង

ភ្នំពេញ៖ កំលោះសង្ហាមួយរូបបានប្រែមុខមាត់ពីតារាសម្តែងតូចតាចក្លាយជាតារាសម្តែងមួយដួងដែលទទួលបានប្រជាប្រិយភាពក្នុងវិថីសិល្បៈ បន្ទាប់ពីតារាសម្តែងមួយដួងនេះបានថតនៅខ្សែភាពយន្តឱ្យស្ថានីយទូរទស្សន៍ CTN រឿង “ឧក្រិដ្ឋជន” ដែលកំពុងតែចាក់បញ្ចាំងជារៀងរាល់សប្តាហ៍ផងដែរ។ លោក ម៉ៃកូ សព្វថ្ងៃនេះជាពិធីករផង និងជាតារាសម្តែងផង លោកបានចូលរួមធ្វើពិធីករឱ្យបណ្តាក្រុមហ៊ុនធំតូចជាច្រើន ព្រមទាំងឆ្លៀតពេលក៏សម្តែងឱ្យលិតកម្មភាពយន្តមួយចំនួនផងដែរ។

លោក ម៉ៃកូ ជាតារាសម្តែងមួយរូបដែលមានការតស៊ូក្នុងជីវិត ទោះការថតនៅខ្សែភាពយន្តរបស់លោកមានការលំបាកយ៉ាងណាក៏ដោយ លោកមិនដែលនិយាយនៅត្អូញត្អែរមួយម៉ាត់នោះឡើយ ព្រោះតែលោកចង់សម្រេចបំណងរបស់ខ្លួន នេះហើយទើបធ្វើឱ្យលោក ម៉ៃកូ ទទួលបានជោគជ័យរហូតមកដល់សព្វថ្ងៃនេះ។

បច្ចុប្បន្ននេះ លោក ម៉ៃកូ កំពុងតែមានភាពមមាញឹកជាច្រើនក្នុងការធ្វើពិធីករឱ្យក្រុមហ៊ុនទូរស័ព្ទជាច្រើនក្នុងរាជធានីភ្នំពេញ ហើយលោកក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងចំពោះហ្វេនរបស់លោក និយាយទៅពីសម្រស់របស់លោកគឺមានភាពទាក់ទាញយ៉ាងខ្លាំងចំពោះមិត្តយុវវ៏័យ៕

   

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម