Connect with us

អញ្ចឹងសោះ ទើបកញ្ញា បេនី យ៉ាំង តែងតែពាក់ម៉ាស់លើមុខនៅពេលបង្ហាញមុខនៅទីសាធារណៈ ឬ ក៏លើបណ្តាញសង្គម!

ភ្នំពេញ៖ នៅពេលថ្មីៗនេះ ទស្សនិកជនតែងតែមានចម្ងល់ថា ហេតុអ្វីមួយរយៈពេលចុងក្រោយនេះ កញ្ញា បេនី យ៉ាំង តែងតែពាក់ម៉ាស់លើមុខ នៅពេលបង្ហាញមុខនៅទីសាធារណៈ និង នៅ លើបណ្តាញសង្គម ។ ទស្សនិកជនមួយចំនួន មានមន្ទិលសង្ស័យថា ប្រហែលជាមុខកញ្ញា បេនី យ៉ាំង មានបញ្ហាអ្វីហើយមើលទៅ ។


ឥលូវនេះ បានដឹងការពិតហើយ គឺ កញ្ញា បេនី យ៉ាំង មានបញ្ហាច្រមុះ ក្រោយពេលដែលបានទទួលការវះកាត់ នៅប្រទេសថៃ រួចមក។ តាមរយៈបណ្តាញទំនាក់ទំនងសង្គម កញ្ញា បេនី យ៉ាំង បានសម្តែងនូវអារម្មណ៍ធុញទ្រាន់នឹងការពិត លាយឡំជាមួយអារម្មណ៍ស្ត្រេសយ៉ាងខ្លាំង ព្រោះមិនសមណា ចង់ស្អាតមួយពេល ហើយទៅវះកាត់ច្រមុះនៅប្រទេសថៃ រហូតធ្វើឲ្យស្ទើរតែខូចច្រមុះទាំងស្រុង ។


បើតាមកញ្ញា បេនី យ៉ាំង បានបញ្ជាក់ថា ក្រុមគ្រូពេទ្យថៃ មិនបានបោះបង់ចោលកញ្ញា នោះឡើយ គឺ នៅតែបន្តព្យាយាមព្យាបាលប្រកបដោយការប្រុងប្រយ័ត្ន និង យកចិត្តទុកដាក់ ហើយរហូតមកទល់ពេលនេះ កញ្ញា បានទៅមន្ទីពេទ្យនៅប្រទេសថៃ ២ដងរួចមកហើយ ។


ជាមួយនឹងរូបភាពច្រមុះដែលនៅជាប់ស្នាមជាំខ្មៅព័ទ្ធជុំវិញ កញ្ញា បេនី យ៉ាំង បានបង្ហាញពីអារម្មណ៍នៅក្នុងចិត្តថា ចាប់ពីពេលនេះ ថ្ងៃនេះតទៅ កញ្ញា លែងបិទបាំងច្រមុះហើយ ទោះច្រមុះមិនជាសះស្បើយដូចដើម ១០០ភាគរយក៏ដោយ ។


តាមរយៈការបង្ហាញរូបភាពនេះ អ្នកគាំទ្រ កញ្ញា បេនី យ៉ាំង បានផ្តល់លើកទឹកចិត្តឲ្យកញ្ញា នៅបន្តទៅព្យាបាលទៀត ដោយកុំអស់សង្ឃឹម ហើយពួកគាត់ទាំងអស់គ្នា នៅតែបន្តលើកទឹកចិត្តនិង សង្ឃឹមថា ច្រមុះកញ្ញា បេនី យ៉ាំង នឹងឆាប់ជាសះស្បើយ ។
គួររំលឹកថា នៅពេលថ្មីៗនេះ កញ្ញា ម៉ា នីកា ក៏ធ្លាប់កើតមានបញ្ហា ប្រតិកម្មលើច្រមុះផងដែរ ដែលនេះ ក៏ជាបទពិសោធន៍ មួយសម្រាប់អ្នកដែលចង់ធ្វើការកែច្រមុះ គួរគិតពិចារណាអោយបានច្បាស់លាស់ ៕


អត្ថបទ ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម