Connect with us

ប្រជាជនប៉េកាំងជាច្រើនជ្រើសរើសការរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយដើម្បីទទួលបានស្លាកលេខរថយន្ត

ចង់បានឡានជិះសុខចិត្តធ្វើរឿងបែបនឹង

ប៉េកាំង៖ រដ្ឋាភិបាលនាទីក្រុងប៉េកាំងបានកំណត់ចំនួនប្រជាជនដែលអាចទទួលបានស្លាកលេខរថយន្តដោយសារចង់កាត់បន្ថយការបំពុលបរិស្ថាន និង ការកកស្ទះក្នុងរដ្ឋធានីមួយនេះ។ ក្រោយគោលការណ៍ត្រូវបានអនុម័ត ប្រជាជនប៉េកាំងជាច្រើនបានរកវិធីយ៉ាងណាដើម្បីទទួលបានប័ណ្ណបើកបរ ដោយភាគច្រើនពួកគេជ្រើសរើសការរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយដោយសុខចិត្តចំណាយប្រាក់រាប់ម៉ឺនដុល្លារតាមរយៈក្រុមហ៊ុនរត់ការឱ្យក្នុងតម្លៃ ២២,៧០០ ដុល្លារសម្រាប់រថយន្តប្រើប្រាស់ប្រេងសាំង និង ១៥,៦៥១ ដុល្លារសម្រាប់រថយន្តអេឡិចត្រូនិក។

ដោយសារការប្រើប្រាស់រថយន្តដែលគ្មានស្លាកលេខប៉េកាំងនឹងត្រូវទទួលការផាកពិន័យយ៉ាងតឹងរឹង ដូចនេះប្រជាជនប៉េកាំងភាគច្រើនត្រូវបង្ខំចិត្តជ្រើសរើសវិធីរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយដើម្បីដោះដូរឈ្មោះគ្នា និង លែងលះក្រោយចប់ភារៈកិច្ច។ ទោះជាយ៉ាងណា វិធីនេះគឺខុសច្បាប់ទាំងស្រុង និង អាចប្រឈមមុខតាមផ្លូវច្បាប់ផងដែរ សម្រាប់មនុស្សមួយចំនួនទៀតបានជ្រើសរើសវិធីទិញរថយន្តតពីបុគ្គលណាដែលមានស្លាកលេខរថយន្តស្រាប់៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម