ស្ងាត់ៗ កញ្ញា វី ឌីណែត តែងខ្លួនកូនក្រមុំ!
ស្អាតប្លែកមែនទែន!
ភ្នំពេញ៖ កាលពីប៉ុន្មានខែមុន កញ្ញា វី ឌីណែត ធ្លាប់បានបង្ហោះរូបដោយបានសរសេររៀបរាប់និងបានចោទសួរថាតើមានអ្នកហ៊ានស្រលាញ់គាត់ដែរ ឬ ទេ ប្រសិនបើគាត់កាច ខ្លួនស្រីចរិកប្រុស មិនចេះនិយាយផ្អែម ជាមនុស្សចិត្តដាច់ ប្រកាន់ច្រើនតែមានហេតុផល និងជាមនុស្សនិយាយម៉ាត់ណាម៉ាត់ហ្នឹង។ ស្រាប់តែថ្មីៗនេះ កញ្ញា វី ឌីណែត បានទៅតែងខ្លួនជាកូនក្រមុំដែលធ្វើអោយប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលមែនទែនដោយសារតែនេះជាលើកទីមួយរបស់គាត់ក្នុងការតែងខ្លួនបែបនេះ។
តាមពិតកញ្ញា វី ឌីណែត មិនបានតុបតែងខ្លួនគ្រោងនឹងរៀបការនោះទេ។ ជាក់ស្តែងកញ្ញា វី ឌីណែត គ្រាប់តែចង់បង្ហាញពីភាពស្រស់ស្អាត និងទន់ភ្លន់របស់ខ្លួនមួយបែបទៀត ដែលខុសពីអ្វីដែលខ្លួនតែងតែស្លៀកពាក់ និងបង្ហាញជូនប្រិយមិត្តរបស់ខ្លួននៅលើឆាក។ សម្រាប់ការតែងខ្លួនកូនក្រមុំលើកទីមួយនេះកញ្ញា វី ឌីណែត បានថតម៉ូតសំលៀកបំពាក់សំអាងការបុទុមសិរី ដែលមានការផាត់មុខយ៉ាងផ្ចិតផ្ចង់ពីជាងដ៏ចំណានគឺLove Vy Make up។ ម៉ូតសំលៀកបំពាក់ស្រស់ស្អាត រួមនឹងការផាត់មុខប្រកបដោយជំនាញ ធ្វើអោយកញ្ញាវី ឌីណែតកាន់តែលេចធ្លោក្នុងឈុតបែបកូនក្រមុំ។
លោក Love Vy ដែលជាម្ចាស់ Love Vy’s Studio បានប្រាប់មកកាន់ MyTV PLUS ថាក្រុមការងារពិតជារំភើបមែនទែនដែលបានតែងខ្លួនកូនក្រមុំដែលជាលើកទីមួយសម្រាប់កញ្ញា វី ឌីណែត។ Love Vy’s Studio មានទីតាំងស្ថិតនៅផ្លូវលេខ៣៨៦ ទួលទំពូង សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលប្រិយមិត្តអាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០១១ ៧៦៨៧៨៧ និង ០៧០ ៧៨៨៨៧២ ឬ តាមរយ:គណនី Facebook Love Vy និងទំព័រ Facebook Love Vy’s Studio៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍