Connect with us

មនុស្សម្នាក់ៗតែងតែ “ត្រូវការអ្នកលួងលោម” ពីកញ្ញា ដា សុមាវត្តី ពិរោះកប់តែម្តង

មិនត្រឹមតែស្អាតនោះទេ សម្លេងក៏ពិរោះថែមទៀត

ភ្នំពេញ៖ ថ្មីៗនេះតារាចម្រៀងសម្លេងទន់ កញ្ញា ដា សុមាវត្តី តារាចម្រៀងពន្លកថ្មី កំពុងតែឆក់យកបេះដូងមិត្តយុវវ័យ បន្ទាប់ពីកញ្ញា បានចេញនៅបទចម្រៀងមួយបទដែលធ្វើឱ្យប្រិយមិត្តជាច្រើននិយមស្តាប់នៅបទចម្រៀងដែលមានអត្ថន័យចាក់ដោតអារម្មណ៍ ដោយសារតែបច្ចុប្បន្ននេះមនុស្សម្នាក់ៗតែងតែត្រូវការអ្នកលួងលោម។

បទចម្រៀង “ត្រូវការអ្នកលួងលោម” ទើបតែចេញនាពេលថ្មីៗនេះ នៅក្នុងផលិតកម្ម “ថោន” ដែលច្រៀងដោយកញ្ញា ដា សុមាវត្តី ដែលជាតារាចម្រៀងថ្មីមួយដួងរបស់ផលិតកម្ម “ថោន” ព្រមទាំងអមជាមួយសម្រស់របស់កញ្ញា រឹតតែធ្វើឱ្យកញ្ញា ដា សុមាវត្តី កាន់តែទទួលបាននៅភាពជោគជ័យក្នុងនាមជាតារាចម្រៀងដែលមានវ័យក្មេង ហើយស្រស់សោភាផងដែរនោះ។

បន្ទាប់ពីកញ្ញា ដា សុមាវត្តី បានចេញនៅបទចម្រៀងដែលមានចំណងជើងថា “ត្រូវការអ្នកលួងលោម” របស់ខ្លួនមក ហាក់បីដូចជាទទួលបានការគាំទ្រយ៉ាងខ្លាំង ពិសេសអ្នកគាំទ្ររបស់កញ្ញា តាមបណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាចូល Comment ថា “ពិរោះខ្លាំងណាស់ Idol” នឹងមានការចែករំលែកតគ្នាៗនៅបទចម្រៀងដ៏ពិរោះរបស់កញ្ញា ដា សុមាវត្តី ដែលជាតារាចម្រៀងពន្លកថ្មីមួយដួងប្រចាំផលិតកម្ម “ថោន”៕

  

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម