Connect with us

ភោជនីយដ្ឋានមួយ ចែកស្រាបៀរឥតគិតថ្លៃដល់អត្តពលិកស៊ីហ្គេមទាំងអស់ នៅហ្វីលីពីន

បើផឹកអ៊ីចឹង សង្ស័យប្រកួតលែងកើតទេដឹង?

ម៉ានីល៖ ភោជនីយដ្ឋានមួយ បានប្រកាសថា ខ្លួននឹងចែកស្រាបៀរឥតគិតថ្លៃ សម្រាប់ប្រតិភូកីឡាដែលចូលរួម នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ដែលរៀបចំនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីបំភ្លេចនូវរឿងសៅហ្មងទាំងឡាយ ដែលបានកើតឡើង កាលពីពេលថ្មីៗនេះ។

ភោជនីយដ្ឋានឈ្មោះ RUE បានប្រកាសដូច្នេះថា៖ “សម្រាប់អត្តពលិកទាំងម្ចាស់ផ្ទះ ទាំងភ្ញៀវ សូមកុំឱ្យភាពអវិជ្ជមានរំខានដល់អ្នកឡើយ។ ហ្វីលីពីន ជាប្រទេសដ៏ស្រស់ស្អាតមួយ ដែលពោរពេញទៅដោយមនុស្សល្អ ដូច្នេះ ពួកយើងចង់ចែករំលែកនូវរឿងដ៏តូចតាចមួយ”។

ការផ្ដល់ស្រាបៀរឥតគិតថ្លៃនេះ ចាប់ផ្ដើមពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ សម្រាប់អត្តពលិក គ្រូបង្វឹក និងមន្ត្រីផ្សេងៗ ដែលចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ ដោយម្នាក់ទទួលបានស្រាបៀរចំនួនមួយកែវ៕

 

ប្រភព៖ Facebook

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម