អ្នកណាខ្លះហ៊ានធ្វើដូចមួយគូនេះទេ? ពេលថត Pre-Weeding
នៅស្រុកខ្មែរយើងនឹងណា! ជូនពរគូស្វាមីភរិយាថ្មីឱ្យមានសុភមង្គលណា
ភ្នំពេញ៖ អីយ៉ា! មិនធម្មតានោះទេ មួយគូនេះធ្វើឱ្យផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីបានទម្លាយរូបថត Pre-Weeding ដោយកូនកំលោះតែងធ្វើកូនក្រមុំ ចំណែកកូនក្រមុំតែងធ្វើកំលោះវិញ ដោយប្តូរគ្នា ហើយបានបង្ហោះរូបនេះឡើងកាលពីប៉ុន្មានថ្ងៃមុននេះ ក៏ធ្វើឱ្យមហាជនជាច្រើននាំគ្នានិយាយតៗគ្នា “ម្តេចទៅជាបែបនេះអស់ហើយ”។
ប៉ុន្តែអ្វីដែលធ្វើឱ្យតារាកំប្លែង នាយ ពាក់មី គាត់ក៏បានបញ្ចេញមតិខ្លះផងដែរ “កុំខ្វល់ពីសំដីអ្នកណា សំខាន់ធ្វើទៅសប្បាយចិត្ត មិនខុសច្បាប់ មិនប៉ះពាល់អ្នកដ៏ទៃ គំនិតឆ្នៃប្រឌិតប្លែក សូមជូនពរអោយមានសុភមង្គល” ពិតជាត្រឹមត្រូវនេះជាសិទ្ធរបស់បុគ្គលរៀងៗខ្លួន។
រូបថត Pre-Weeding ប៉ុន្មានសន្លឹកនេះត្រូវបានចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ក៏មានអ្នកចូល Like បានចំនួនច្រើនផងដែរ ដោយមហាជនខ្លះទៀត ក៏ជូនពរស្រឡាញ់គ្នាដល់ចាស់ផងដែរ។ នេះមិនមែនជាលើកទីមួយនោះទេ សម្រាប់មួយគូនេះ យើងក៏សង្កេតឃើញមានគូជាច្រើនទៀតដែលតែងឈុតសម្លៀកបំពាក់មង្គលការដោយប្តូរគ្នាប្រុសទៅជាស្រី ចំណែកស្រីប្តូរទៅជាប្រុស វិញផងដែរ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍