បើកFacebookមកឃើញតែរូបត្លុក Meme ម្តាយ និង កូនរាល់ថ្ងៃ តោះទៅស្គាល់ពីជីវប្រវត្តិត្រួសៗរបស់ម្ចាស់រូប
រកមុខឃើញឪដែលជាអ្នកបង្កើតរូបត្លុក Meme ម៉ែ និងកូន
ម៉ិកស៊ីកូ៖ មួយរយៈនេះរូបថ្លុកម្តាយ និង កូនដែលអ្នកលេងបណ្តាញសង្គមជាច្រើនបានចែករំលែក និង ខ្លះទៀតក៏បានយកទៅកាត់តដើម្បីផ្សព្វផ្សាយនូវអាជីវកម្មរបស់ខ្លួនដែរនោះគឺមានភាពល្បីសុះសាយខ្លាំងរហូតដល់មនុស្សជាច្រើនចង់ស្គាល់មុខម្ចាស់វិចិត្រករដ៏ឆ្នើមនៃរូបភាពនោះ។
ការពិតរូបភាពម្តាយ និង កូននេះមានប្រភពមកពីបុរសម្នាក់ឈ្មោះ Ricardo Caté ដែលត្រូវបានគេស្គាល់តាមរយៈការគូររូបត្លុកកំប្លែងៗជាច្រើនដោយរូបត្លុកដែលលោកទទួលបានគាំទ្រខ្ពស់ជាងគេគឺ “Without Reservations”។ Ricardo Caté ចាប់ផ្តើមគូររូបត្លុកប្រចាំថ្ងៃសម្រាប់ Santa Fe New Mexican និង Taos News តាំងពីឆ្នាំ២០០៦មកម្ល៉េះដែលជារូបភាពបែបកំប្លែងមានទាំងជនជាតិស្បែកស និង ជនជាតិស្បែកខ្មៅ។ ក្រៅពីអាជីពជាអុ្នកគូររូបត្លុក Caté ក៏ជាតារាកំប្លែងល្បីឈ្មោះមួយរូប និង ជាអ្នកនិពន្ធ គ្រូបង្រៀន អតីតអត្តពលករ មន្ត្រីកុលសម្ព័ន្ធ និង ផលិតករផងដែរ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏មានអ្នកគាំទ្រដែលជាតារាល្បីៗដូចជា Wes Studi, Jackie Chan, Winona LaDuke, Nick Nolte, Denzel Washington និង Dennis Banks៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍