Connect with us

Marcelo និយាយទៅកាន់ Neymar៖ អ្នកលេងបានល្អជាង Mbappe

អេស៉្បាញ៖ Marcelo បានឆ្លៀតពេលដើម្បីសន្ទនាជាមួយ Neymar មុនពេល Real Madrid ប៉ះជាមួយ Paris Saint-Germain នៅឯ Estadio Santiago Bernabeu ។

មួយរយៈចុងក្រោយនេះពាក្យចរចាមអារ៉ាមក៍បានកើតឡើងម្ដតទៀត រឿង Real ចង់បាន Neymar មកលេងនៅដឹកដីអេស៉្បាញវិញ ហើយមុនការប្រកួតរវាងក្រុមខ្លាំង Real និង PSG មិត្តរួមជាតិរបស់អតីតខ្សែប្រយុទ្ធ Barcelona គឺ Marcelo ឆ្លៀតសរសើរគ្នាទៀតផង។ នៅពេលដែលពួកគេកំពុងសន្ទនាគ្នាក៍ត្រូវបានថតដោយកាមេរ៉ារបស់ Movistar ដែលបង្ហាញថា Marcelo បាននិយាយទៅកាន់ Neymar ថា៖ « អ្នកលេងបានល្អជាង [Kylian] Mbappe » ។

អ្នកទាំងពីរមិនបានជួបគ្នាមួយរយៈធំដោយពួកគេទាំងពីរមិនបានលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីលនៅ Copa America និង Neymar លែងរស់នៅក្នុងប្រទេសអេស្ប៉ាញទៀតដែរ៕

    Loading...

    ពេញនិយម