ចុម! សត្វគោនៅប្រទេស រុស្ស៊ី ចេះមើលវីដេអូបែបសប្បាយៗទៀត ម្យ៉ាងបោះគេ
យកសត្វគោពាក់វ៉ែនតា VR បែបនេះទើបទឹកដោះគោមានគុណភាពខ្ពស់
រុស្ស៊ី៖ កាន់តែប្លែកទៀតហើយសម្រាប់សម័យបច្ចេកវិទ្យាបច្ចុប្បន្ននេះ ម្ចាស់កសិដ្ឋានចិញ្ចឹមគោមួយកន្លែង នៅប្រទេសរុស្ស៊ី បានចំណាយលុយទិញវ៉ែនតា VR មកបំពាក់ឱ្យសត្វគោ ដើម្បីទស្សនានៅវីដេអូបែបសប្បាយៗ កុំឱ្យសត្វគោរបស់គាត់កើតជម្ងឺស្ត្រេស។ រូបភាពនេះមិនមែនលេងសើចនោះទេ គឺម្ចាស់កសិដ្ឋានចិញ្ចឹមគោ សុខចិត្តចំណាយលុយទិញវ៉ែនតា VR ឱ្យគោពាក់ ដើម្បីឱ្យសត្វគោនោះមានអារម្មណ៍ស្រស់ស្រាយ ដើម្បីផលិតនៅទឹកដោះគោដែលមានគុណភាពខ្ពស់ និងផលិតនៅស្បៀងអាហារមួយចំនួនតម្រូវការក្នុងតំបន់មូស្គូ ប្រទេសរុស្ស៊ី។
តាមប្រភពពីអ្នកស្រាវជ្រាវបានបញ្ជាក់ថា កាលដែលឱ្យសត្វគោពាក់វ៉ែនតា គឺអាចកាត់បន្ថយនៅអារម្មណ៍ធុញថប់របស់សត្វគោបានមួយចំនួន ហើយក្នុងការផលិតទឹកដោះគោគឺទទួលបានគុណភាពល្អជាងមុន។ ក្រោយពីទទួលបានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់មក យើងឃើញថា គោអាចផលិតបានទឹកដោះជាច្រើនជាងរាល់ដង បើយោងតាមលទ្ធផលនៃការសិក្សាទាំងមូលនៃការធ្វើតេស្ដគ្រោងនឹងចេញផ្សាយនៅក្នុងពេលឆាប់ៗនេះ យ៉ាងណាមិញមិនមានការឆ្លើយតបមកវិញនៅឡើយ ពីសំណាក់ក្រសួងកសិកម្ម និងស្បៀងអាហារនៃតំបន់មូស្គូ ប្រទេសរុស្ស៊ី ដោយមិនសុំធ្វើការបកស្រាយអ្វីសោះឡើយ៕
ប្រភពពី៖ ហ្វេសប៊ុក
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍